ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការយោធាស៊ីវិល សំណេះសំណាលជាមួយយោធិនក្រោមឱវាទ អបអរសាទរទិវាបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គ នាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ និង ជានាយក នាយកដ្ឋានកិច្ចការ យោធាស៊ីវិល សម្តែងការកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ក្រោមឱវាទទាំងអស់ដែលខិតខំប្រឹងប្រែង បំពេញភារកិច្ចអស់រយះពេល មួយត្រីមាសកន្លងមកប្រកបដោយស្មារតី យកចិត្តទុកដាក់ខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ គួជាទីមោទនៈ ។

ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃ អង្គារ ៥ កើតខែ ចេត្រ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអបអរសាទរ ទិវាបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ដែលនិងឈានមកដល់នាដើមសបា្តហ៍ខាងមុខ ។

បន្ទាប់ពីបព្ចាំាងវីដេអូស្លាយ ស្តីពីសកម្មភាពការងារឆ្នាំ ២០១៨ របស់នាយកដ្ឋានរួចមក លោកឧត្តមសេនីយ៍ឯក សៅ សារឿន លើកឡើងគុណសម្បតិ្ត គុណវិបត្តិ ដែលនាយទាហាន នាយ ទាហានរង ពលទាហាន បំពេញភារកិច្ច ដោយម្នាក់ៗប្រឹងប្រែងតាម បទបញ្ជាដែលថ្នាល់លើប្រគល់ឲ្យ សម្រេចបានតាមសំណូមពរ ។ នេះជាការលើកទឹកចិត្ត ចំពោះមន្ត្រីក្រោ មឱវាទ និងចូលរួមអបអរសាទរគុណបំណាច់ ដែលអស់លោក លោក ជំទាវ លោកស្រី រួមគ្នាបំពេញការងារឥតស្រាកនារយះមួយត្រីមាសនេះ ។

បន្ទាប់មកក៏មានការជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍របស់ការិ យាល័យចំណុះ ចំពោះគណៈអធិបតី និងពិធីប្រគល់បា្រក់សហ សង្គ្រោះ ជូនតំណាង១០រូប ជានិមិត្តរូបផងដែរ ៕ សុខដុម


ចែករំលែក៖