ព័ត៌មានទាន់ហេតុការណ៍៖

ថ្លើមធំមែន លោកឧ​ត្ត​ម​សេនីយ៍​ទោ ឧកញ៉ា ភឿន ផល្លា យកប្រជាជនជាខែល ប្រើល្បិចបោកថ្នាក់លើ យកដីព្រៃឧទ្យាន​ជាតិ​ព្រះសីហនុ «រាម » បានចំនួនជាង១៩២ហិចតា តម្លៃរយលានដុល្លារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រឿងរ៉ាងនៃគំនិតចេតនាទុច្ចរិតបញ្ហារំលោភយកដីធ្លីប្រព្រឹត្តដោយលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មានតួនាទីជាមេបញ្ជាការរងកងពលតូចង៧០ គឺមានច្រើនករណី ប៉ុន្តែដោយឥទ្ធិពលលុយកាក់ បក្ខពួកនិយម អំពើឃុបឃិតគ្នាខ្លះជាមួយអាជ្ញាធរ ជំនាញ និងមានបទពិសោធន៍រត់ការបន្លំ ដោយគ្រាន់តែប្រើវិធានយកស្នាមមេដៃរបស់ប្រជាពលរដ្ឋធ្វើជាខែល ដើម្បីឲ្យទៅជារឿងស្របច្បាប់ ក៏រកផលប្រយោជន៍បានពីបញ្ហាដីធ្លីរួចខ្លួនដ៏រលូនជារឿយៗ ។ ជាក់ស្តែងថ្លើមធំមែនលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា យកប្រជាជនជាខែលប្រើល្បិចបោកថ្នាក់លើយកដីព្រៃឧទ្យាន​ជាតិ​ព្រះសីហនុ« រាម » បានចំនួនជាង១៩២ហិចតា តម្លៃរយលានដុល្លារ ប្រឈម និងការដាតត្រដាងផងដែរតាមបណ្តាផេក ហ្វេសហ៊ុក ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ។ ល ។

ថ្មីៗនេះលោកកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា យកប្រជាជនចំនួន៣៧នាក់ ជាខែលបានស្នាមមេដៃ ឈានដល់បោកថ្នាក់លើយកដីព្រៃឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ចំនួនជាង១៩២ហិចតា យ៉ាងស្របច្បាប់ និងតែ២នាក់ដៃគូរបស់ខ្លួនឈ្មោះ លឹម សុជាតិ ។ ដោយឡែកប្រជាជនបានខំផ្ដិតមេដៃជាមួយពួកគាត់ បានត្រឹមជាជនរងគ្រោះ ជាឈ្នាន់ ជាខែលសម្រាប់២រូបនេះយកទៅធ្វើជាឯកសារស្របច្បាប់ កំពុងកើតទុក្ខមិនសុខចិត្តក្ដៅក្រហាយ ផ្តើមឲ្យមានភាពឈឺចុកចាប់ធ្ងន់ធ្ងរបំផុត ។

លោក គឹម ចំណាន តំណាងប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ រស់នៅក្នុងភូមិរាម ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ចេញនូវប្រតិកម្ម ចំពោះឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ ក្រោយពីបែកធ្លាយឯកសារ រឿង ដីប្រមាណជិត ជាង១៩២ហិកតា ដែលឈ្មោះបុគ្គល ទាំងពីរនាក់នេះ បានប្រើមេដៃពួកគាត់ដើម្បីសុំសិទ្ធិស្របច្បាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជូនពួកគាត់ ប៉ុន្តែនៅពេលទទួលបានលទ្ធផលបែរជាមានតែឈ្មោះ លោកឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ ក្នុងការគ្រប់គ្រងដីប្រមាណជាង១៩ ២ហិចតា ដោយអ្នកដែលរស់តំបន់នោះពិតប្រាកដគ្មានទទួលបានអាអ្វីបន្តិចសោះរឿងចំណែកដីធ្លី ហាក់ធ្វើបំពានច្បាប់ ធ្វើបាបប្រជាជន និងមានការរួមចំណែកណាមួយជាមួយ អាជ្ញាធរ ជំនាញក្នុងចេតនាទុច្ចរិតនេះ របស់លោក ឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ ។

តំណាងឲ្យប្រជាពលរដ្ឋចំនួន៣៧ គ្រួសារ លោក គឹម ចំណាន បានលើកឡើងថា៖ ពួកគាត់នឹកមិនស្មានថា អ្វីៗត្រូវបានលោក ឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ រៀបចំធ្វើ គឺជាឆាកល្ខោនសោះ ព្រោះហេតុថា៖ កន្លងមកឈ្មោះ ភឺន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ ពួកគាត់ និងសុំឲ្យពួកគាត់ ផ្តិតមេដៃ ដើម្បីដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីជូនពួកគាត់ ប៉ុន្តែអ្វីៗផ្ទុយ ពីការពិតទាំងអស់ ស្រាប់តែថ្មី ៗនេះ ពួកគាត់បានទទួលឯកសារមួយច្បាប់ ដែលមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ប្រគល់ដីជូនតែឈ្មោះភឺន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ដែល ផ្ទុយពី (សជណ) របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង (សជណ )របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាត់ឆ្វៀលដីចំនួន១៩២ហិចតានេះ ជូនឈ្មោះ ភឿន ផល្លា , លោក លឹម សុជាតិ រួមជាប្រជា ពលរដ្ឋចំនួន២៩ គ្រួសារផ្សេងទៀត ។

បញ្ហានេះប្រជាពលរដ្ឋទាំង៣៧គ្រួសារ សូមស្នើយ៉ាងទទួច ដល់ស្ថាប័ន ពាក់ព័ន្ធថ្នា ក់លើ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៏ជូនពួកគាត់ផង ហេតុអីពួក គាត់រស់នៅ អាស្រ័យផលជាក់ស្តែងបែជាពុំមានឈ្មោះ បែជាមាន ឈ្មោះ បុគ្គលដែលពុំ មានទីលំនៅអាស្រ័យផលទីនេះទៅវិញ ។ រឿងបែបនេះពួកគាត់ក៏ទើបដឹងដែរថា លោក ភឿន ផល្លា ធ្លាប់យកដីរដ្ឋនៅខេត្តកណ្តាលដែរ តាមយកស្នាមដៃប្រជាជនស្នើសុំចុះបញ្ជីដីធី ។

ជុំវិញនឹងការចោទប្រកាន់ពីតំណាងប្រជាជន ៣៧គ្រួសារ អង្គភាព (នគរវត្ត)មិនអាចសុំការបំភ្លឺពីលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ និងលោក លឺម សុជាតិ បានទេ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ៕ សុខ ខេមរា


ចែករំលែក៖