ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវ ពេញទំហឹងបណ្តាលឲ្យដួលអូសទៅបោក និងបង្គូលភ្លើងស្តុបរងរបួសធ្ងន់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបសំណង់(12) តាមបណ្តោយផ្លូវ១៨២កែង និងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HB-9617ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តNISSAN-FRONTIERមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ2AH-6558បើកបរដោយបុរសម្នាក់រួមដំណើរ និងបុរសពីរនាក់ទៀតធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត បត់ឆ្វេងដៃមកផ្លូវ២៦៥បានបន្តិចបុកចំស្តុបខាងឆ្វេងខាងមុខពេញទំហឹងបណ្តាលឲ្យដួលអូសទៅបោក និងបង្គូលភ្លើងស្តុបរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុងហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ