ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធកូនខ្ចី លោកប្តីចាប់ក្មេងស្រី រស់នៅជាមួយរំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីអគ្គិសនីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភរហូតបានសម្រេច ខណៈដែលជនរងគ្រោះទៅជួយមើលថែប្រពន្ធជនសង្ស័យ ដែលទើបសម្រាលកូន ហើយត្រូវជាបងស្រីបង្កើតរបស់ខ្លួន ។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី ១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅ ហាងកាហ្វេអាម៉ាហ្សូន ផ្លូវជាតិលេខ១ ភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

កុមារីរងគ្រោះឈ្មោះ គ ឈ អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ ចំណែកឯជនសង្ស័យឈ្មោះ ឆាយ សាវលី ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីអគ្គិសនីកម្ពុជា ស្នាក់នៅផ្ទះ កើតហេតុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកុមារី រងគ្រោះបានទៅលេងនៅផ្ទះបងស្រីបង្កើត ដែលទើបសំរាលកូនបាន៦ខែ ត្រូវជាប្រពន្ធជនសង្ស័យ រួចក៏នាំគ្នាចូលដេកក្នុងបន្ទប់ទាំងអស់គ្នា ។ រហូតដល់ម៉ោង០១ និង៣០នាទី រំលងអធ្រាត្រ មិនចាំថ្ងៃ ខែមីនា ឆ្នាំ២០១៩ ពេលប្រពន្ធដេកលក់បាត់ ជនសង្ស័យក៏ចាប់រងគ្រោះរំលោភបានសម្រេចម្តង ។

លុះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ម្តាយក្មេងរងគ្រោះសង្ស័យក៏នាំទៅពិនិត្យនៅគ្លីនិចសម្ភពក្បាលថ្នល់ គ្រូពេទ្យប្រាប់ថា របួស ប្រដាប់ភេទកុមារីរងគ្រោះមានសភាពធ្ងន់ធ្ងរ ។ បន្ទាប់មក ក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។ លុះដល់ម៉ោង១៥ និង៣០នាទី ថ្ងៃដដែល កម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យ នៅចំណុច ហាងកាហ្វេអាម៉ាស្សូន ផ្លូវជាតិលេខ១ ភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរ ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕ សណ្តោស


ចែករំលែក៖