ខេត្តសៀមរាប៖ ស្រ្ដី២នាក់ភ្លាត់ស្នៀត ខុសបច្ចេកទេស លូកកាបូបគេយកមិនបានសម្រេច ត្រូវម្ចាស់គេដឹង ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើង ពលរដ្នកំពុងសប្បាយក្នុងពេលលេងបាញ់ទឹក នៅផ្លូវ ផប់ស្ទីត ក្នុងពេលបុណ្យចូលឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ថា ស្រ្ដី២នាក់ នោះទី១ មានឈ្មោះ ផលស្រីល័ក្ខ អាយុ ២៧ឆ្នាំ រស់នៅសង្កាត់ បឹងកក ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀត ឈ្មោះ ចិត្រ ឆៃ វ៉ាន់ អាយុ ៣១ឆ្នាំ រស់នៅ ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បម្រុងលួចពិតមែន តែក្រោយមក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ៕ ប៊ុនរិទ្ធី