ភ្នំពេញ៖ រថយន្តឡិចស៊ីសស៊េរីទំនើបមួយគ្រឿង ដែលបើកបរដោយនារីម្នាក់បោះពួយក្នុងល្បឿនលឿន ហើយជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ ខ្ទាតចេញពីជួរ ចំណែករថយន្តបង្កបែកកង់ដាច់កាឡេ ទៅលែងរួច ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ១០៥ ជាប់របងសាលាយុគន្ធរ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសNX-200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BC-2228 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លីវបាក់អស់១កង់ ខ្ទាតចេញពីរជួរចំណែករថយន្តបង្កមិនអស់ល្បឿនបានជ្រុលទៅមុខប្រមាណជា២០ម៉ែត្របែកកង់ដាច់កាឡែខាងមុខខាងឆ្វេងទៅលេងរួច ចំណែម្ចាស់រថយន្តបង្ក បានបើកទ្វារគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅ និងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ