ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃុំទួលព្រេជ ស្រុកអង្គស្នួលថា ក្រុមហ៊ុន ឡេង អូន ពុំទាន់បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំឲ្យចេញជាដុំកំភួននៅឡើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក យន់ ខុម មេឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងបែបនេះបន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមខ្នា ឃុំទួលព្រេជ ធ្វើការស្នើសុំឲ្យអាជ្ញាធរឃុំ ស្រុក ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ជួយផ្អាកសកម្មភាពដឹកជញ្ជូនក្រុមរថយន្តដឹកដីចេញពីរណ្តៅដីលោក ឡេង អូន នៅម៉ោងកូនៗពួកគាត់ចូលសាលានិងចេញពីសាលា ព្រោះគាត់ព្រួយបារម្ភខ្លាចកូនពួកគាត់ជួបគ្រោះដោយកត្តាណាមួយព្រោះរថយន្តដឹកដីរបស់ ក្រុមនេះបើកលឿនណាស់អត់ស្រោចទឹកគ្រប់គ្រាន់ហុយងងិតមើលគ្នាមិនឃើញ និងអត់គ្របខ្លាចដុំថ្ម ឬដុំដីធ្លាក់ត្រូវកូនពួកគាត់ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ។ ម្យ៉ាងវិញ ទៀតការរស់របស់គាត់ហាក់បីដូចជារស់នៅ ក្នុងភពនរកព្រោះទាំងសម្លៀកបំពាក់ ការហូបចុកលាយទៅដោយធូលីដី។

លោក សុន វុទ្ធី ជាប្រជាពលរដ្ឋរស់នៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងថា ពួកគាត់មានក្តីកង្វល់បញ្ហារថយន្តដឹកដីក្រុមហ៊ុន ឡេង អូន បើកលឿនដូចព្យុះបន្តកន្ទុយគ្នា ទោះនៅក្នុងភូមិក៏មិនបង្អង់ដែរ ។ គាត់ខ្លាចកូនៗលោកគ្រោះថ្នាក់ដោយសាររថយន្តទាំងនេះ ព្រោះក្មេងទៅរៀន ដើរលើចិញ្ចើមផ្លូវបើផ្លូវតូចចង្អៀនគេមិនបង្អង់បែរជាគិតតែពីលឿនបណ្តេញជើងគ្នា មិនសូរដល់ពួកគាត់រស់នៅតាមបណ្តោយផ្លូវ នេះសោះ ។ លោកបានសំណូមពរដល់ អាជ្ញាធរឃុំស្រុក ខេត្ត និងក្រសួង មន្ទីរពាក់ព័ន្ធទាំងអស់ជួយផ្អាក់សកម្មភាពក្រុម រថយន្តដឹកដីនេះរយះ២៥ទៅ២០នាទីពេលកូនៗពួកគាត់ធ្វើដំណើរទៅរៀន និងចេះពីរៀន ។ ដោយក្រុមរថយន្តទាំងនេះបើកលឿនខ្លាំងណាស់ខ្លាចជ្រុលទៅប៉ះពាល់ កូនៗពួកកគាត់ ម្យ៉ាងឲ្យកូនៗពួកបានចូលរឿនសូត្រមានខោអាវស្អាតផង។

ម៉ុន ថេន ភេទប្រុស ៤០ ឆ្នាំជាប្រជាពលរដ្ឋរស់នៅផ្ទះក្បែរគ្នាបានលើកឡើងជាសំណូមពរដល់សមត្ថកិច្ចសូមឲ្យជួយពិនិត្យតៃកុងឡានដឹកដីរបស់ក្រុមហ៊ុន ឡេង អូន តើពួកគេគ្រប់អាយុបើកបរឬនៅ និងមានប័ណ្ណបើកបរឬអត់ ។ ព្រោះបើតាមគាត់ ឃើញគឺក្មេងៗខ្លាំងណាស់ និងបើករថយន្តបោះពួកដូចគេហោះ ។ គ្មានស្រណោះការរស់នៅរបស់ពួកគាត់ និងគ្មានយល់ដល់ក្មេងតូចៗជិះកង់ឬដើរទៅសាលារៀននោះទេ។

បងស្រី ឃ្លោក សល បានលើកឡើងដែរថា ពួកគាត់សព្វថ្ងៃរស់នៅដូចរស់ក្នុងឋាននរក ព្រោះការហូបចុកលាយទៅដោយធូរលីដី សម្លៀកបំពាក់ផ្ទះសម្បែងពោរពេញទៅដោយធូរលីដី ដោយរថយន្តដឹកដីរបស់ក្រុមហ៊ុន ឡេង អូន បើកលឿនដូចគេហោះ ស្រោចមានដែរតែស្រោចប្រើសបើកលឿនមិនសើមខ្នងគោផង១ថ្ងៃ២ទៅ៣ជើងប៉ុណ្ណោះ ។ ខែនេះក្តៅខ្លាំងគ្រាន់រថយន្តស្រុចទឹកស្រោចទៅផុតដីផ្លូវស្ងួតវិញហុយដដែល ។ ដូច្នេះបងស្រី សំណូមពរដល់អាជ្ញាធរឃុំ ស្រុកជួយឲ្យក្រុម ហ៊ុននេះស្រោចទឹកឲ្យបានញឹក និងម៉ាសើមល្មមកុំឲ្យហុយបែបនេះ និងសុំកុំឲ្យបើកបរលឿនពេកចឹងពួកភ័យខ្លាចណាស់។

ពាក់ព័ន្ធនិងការលលើកឡើងរបស់ប្រជា ពលរដ្ឋនោះ លោក យន់ ខុម មេឃុំទួលព្រេជ ស្រុកអង្គស្នួលបានឲ្យយកព័ត៌មាន យើងដឹងថា ការងារដែលប្រជាពលរដ្ឋស្នើសុំនេះលោកបានធ្វើជាញឹកញាប់ ប៉ុន្តែ គេធ្វើតែពេលអាជ្ញាធរចុះទៅ ពេលមកបាត់គេធ្វើសកម្មភាពដដែល។ ទោះបីយ៉ាងណាលោកនិងខិតខំព្យាយាម ដើម្បីបញ្ជៀសការប៉ះពាល់ដល់ប្រជាពលរដ្ឋលោក។

លោកមេឃុំបានបន្តទៀតថា លោក ឡេង អូន ជីកដឹកបឹងដើមពោធិ៍ ភូមិខ្នា ឃុំទួលពេជ្រនេះ ដោយមានការសន្យាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំ ដោយឃុំសុំឲ្យក្រុមហ៊ុនជួយស្ថាបនាផ្លូវពីរខ្សែសិន ក្រាលគ្រួសឬថ្មម៉ិច ដែលមានប្រវែងជាង៣ពាន់ម៉ែត្រប៉ុណ្ណោះ មិនបានបង្គាប់ឲ្យ តម្កល់ជាសាច់ប្រាក់មកឲ្យសាលាឃុំនោះទេ ។ ហើយរណ្តៅដីនេះចាប់ជីកពីឆ្នាំ២០១៧ រហូតដល់ពេលនេះ ក្រុមហ៊ុនបានត្រឹមតែ ដឹកដីចាក់លុបជង្ហកនាយអាយ គៀរកិនបង្ហាប់តែប៉ុណ្ណោះ ពុំទាន់ធ្វើស្ថាបនា ឬអភិវឌ្ឍនៅក្នុងមូលដ្ឋានឲ្យលេចធ្លោចេញជាដុំកំភួនអីនៅឡើយ។ ទំហំនៃការជីកគឺមានទំហំធំជាច្រើនហិកតាណាស់ហើយ រីឯជម្រៅជ្រៅអាចជាង១០ម៉ែត្រ ។ ប៉ុន្តែការ ជួយកសាងហេដ្ឋារចនាឃុំស្ទើរតែគ្មានបន្តិច សោះ នេះបើតាមការអះអាងរបស់លោក មេឃុំ៕ ហេង សូរិយា


ចែករំលែក៖