ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់បានសម្រេច គេចខ្លួនសម្ងំដេកជាមួយស្រីស្នេហ៍ក្នុងផ្ទះសំណាក់ ម្ចាស់ស្រាវជ្រាវឃាត់ប្រុស ស្រី៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកូនកាំបិទផ្ជង់កប្លន់យកលុយ និងទូរស័ព្ទពីយុវជនម្នាក់ ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា បានសម្រេច រួចរត់មកសម្ងំដេកជាមួយសង្សារក្នុងផ្ទះសំណាក់ ហេង ហ៊ួរ បាន២ម៉ោង ត្រូវបានម្ចាស់ម៉ូតូកង់បី ស្រាវជ្រាវតាមប្រពន្ធ័GPS រកឃើញជនសង្ស័យ រួចរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ៤នាក់រួចបន្តទៅចាប់ជនសង្ស័យបានម្នាក់នៅក្នុងបូរីកីឡា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់ ហេង ហ៊ួរ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ជនសង្ស័យទី១៖ មានឈ្មោះអឹង ឡាយហុក ភេទប្រុស​ អាយុ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់វាលវត់ ខណ្ឌ៧មករា ។ ទី២៖ មានឈ្មោះម៉ៅ​ រស្មី​ ភេទប្រុស អាយុ១៧ ឆ្នាំ​ ស្នាក់នៅក្នុងបូរីកីឡាជាន់ទី៣ ។ ទី៣ ឈ្មោះជូន​ សុជាតិ​ ភេទប្រុសអាយុ២៧ ឆ្នាំស្នាក់នៅបុរីគីឡា​ មុខរបររើសអេតចាយ ។ ទី៤ឈ្មោះកុង​ ចន្ធូ​ ភេទស្រីអាយុ១៦ ឆ្នាំ​ ទី៥ ឈ្មោះចៅ​ សុផល​ ភេទស្រី អាយុ១៧ ឆ្នាំ ។ ចំណែកជនរងគ្រោះមានមានឈ្មោះសែម លាងហេង ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា និងនៅរៀន ស្នាក់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ដោយមិនបានបញ្ជាក់ប្រាប់ស្លាកលេខបានដឹកភ្ញៀវយកទៅដាក់នៅម្តុំទឹកថ្លា រួចបានបើកត្រឡប់ក្រោយវិញ បំណងទៅមុខវាំង លុះបើកមកដល់ចំណុចមុខហាង លក់មីហិរ តាមបណ្តោយម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានហៅម៉ូតូកង់បីគាត់ ឲ្យដឹកជូនមកដល់ម្តុំបូរីជិត នឹងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ជនសង្ស័យបានដកកូនកាំបិទខ្លីមួយ ដែលខ្លួនបានលាក់ទុកជាប់នឹងខ្លួនយកផ្ជង់ ក គាត់ជាប់ រួចគំរាមមិនឲ្យស្រែក បើហ៊ានស្រែក គេ នឹងសម្លាប់ចោល រួចឲ្យប្រគល់ទ្រព្យសម្បត្តិឲ្យគេភ្លាម បើចង់រស់ រួចប្លន់យកលុយចំនួន ១០៥,០០០៛(ដប់មឺុនប្រាំងពាន់រៀល) និងទូរសព្ទ័ចំនួន២គ្រឿង ម៉ាកអាយហ្វូន សេវេន ផ្លិស និងម៉ាក សាមសុង កាឡាក់សុីអេស អេច បានសម្រេច រួចរត់គេចខ្លួនមកសម្ងំដេកជាសង្សារនៅក្នុង ផ្ទះសំណាក់យីហោ ហេង ហ៊ួរ បន្ទប់២០២ ជាន់ទី២ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បាន២ម៉ោង ជនរងគ្រោះ និងមិត្តភក្តិ ស្រាវជ្រាវតាមទូរសព្ទ័ ដែលត្រូវជនសង្ស័យប្លន់យកទៅនោះជាប់ប្រពន្ធ័PGSរកឃើញ បានឃាត់ជនសង្ស័យដៃដល់បានម្នាក់រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើឆេកឆេរក្នុងផ្ទះសំណាក់បានឃាត់ ប្រុស ស្រី ៣នាក់ទៀត រួចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងបូរីកីឡា សរុបទាំងអស់៥នាក់ប្រុស៣ ស្រី២ ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧មករាយកសួនាំបន្តរួចបញ្ជូនទៅបន្តទៅតុលាការដើម្បីចាត់ទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖