ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលអន្តោរប្រវេសន៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន ខណៈកំពុងតែដើរគ្មានទិសដៅ ទើបសមត្ថកិច្ចឆែកឆេរ ដោយគ្មានឯកសារគ្មានលិខិតឆ្លងដែន។

ករណីឃាត់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ង ទី ២៣ ខែមេសា ឆ្នាំ ២០១៩ ក្នុងទីរួមខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលអន្តោរប្រវេសន៌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនបរទេសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ LOU XI AOFEI ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិចិន រស់នៅខេត្តស៊ីឈួន ប្រទេសចិន ។

មន្រ្តីដដែល បានបញ្ជាក់ឲ្យដឹងថា ជនបរទេស រូបនេះបានចូលមកប្រទេស កម្ពុជា នាអំឡុងខែ មេសា ឆ្នាំ ២០១៩ តាមច្រកទ្វារអន្តរជាតិកងកេង ខេត្តព្រះសីហនុ ដោយ គ្មានឯកសារគ្មានលិខិតឆ្លង ដែន ក្រោយសាកសួរ ជនបរទេស ឆ្លើយ ថាបាត់ លិខិត ឆ្លងដែន ជ្រុះបាត់ មិនដឹងថាទីណា ដោយឃើញ ដើរគ្មានគោលដៅ ទើបសមត្ថកិច្ច បានឃាត់ សួរ នាំ និង ប ញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាល ខេត្ត និងចាត់ការបន្ដ បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ដ នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៌(ន៧) ដើម្បីបន្តតាមនីតិវិធី៕ សហការី


ចែករំលែក៖