ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកំពង់ចាម សម្រេចបញ្ឈរជើង អធិការស្រុកកំពង់សៀម ដោយសារប្រើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ”

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម តាមរយៈលិខិតបង្គាប់ការចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសារប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ។

ការសម្រេចដកបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន បន្ទាប់ពីស្នងការនគរបាលខេត្តកំពង់ចាមចាត់ការស៊ើបអង្កេតរាល់ចំណុចទាំងអស់ដែលទាក់ទិននៅក្នុងអង្គហេតុ តាមដីការបង្គាប់ឲ្យបើកការស៊ើបអង្កេតរបស់លោក ហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Bun Them បានសរសេរបង្ហោះខ្លឹមសារថា «កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣៧នាទី ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង ឲ្យពួកគាត់បានរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុសរបស់ខ្ញុំប្រកែកពាក្យសម្តីជាមួយគ្នាបន្តិច គាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផង ស្រាប់តែលោកអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងប្រុសខ្ញុំវាយ ហើយបញ្ជូនមកស្រុកវាយចាក់ទឹកសន្លប់ពីរដង ហើមគ្រប់ កន្លែង ឥឡូវដេកពេទ្យហើយនៅមន្ទីរពេទ្យ 7D ហេតុអ្វីលោកអធិការនគរបាលស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ? ៕ វណ្ណៈ


ចែករំលែក៖