ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មឺនមិនទាន់ផ្ទុះ២គ្រាប់ក្នុងភូមិ២ផ្សេងគ្នា ត្រូវសមត្ថកិច្ចជំនាញស៊ីម៉ាក ដោះចេញដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រាប់មឺនសល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅក្នុងភូមិផ្សេងគ្នាត្រូវបានមន្ត្រីកម្ចាត់មឺនស៊ីម៉ាក ដោះយកចេញដោយសុវត្ថិភាព ខណៈមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋល្អដល់អាជ្ញាធរ ឃុំក្រោលគោថាប្រទះឃើញនៅដីស្រែរបស់គាត់ ។

ការដោះយកមឺនចេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឫស្សីជួរខាងជើង និងភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

បើតាមលោក ភោគ វណ្ណថន ឃុំក្រោលគោ ស្រុកស្វាយជ្រំបានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញគ្រាប់បែកដែលសល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះនៅលើដីស្រែរបស់គាត់ណាមួយខ្លាចកូនចៅក្រុមគ្រួសារ និងអ្នកភូមិរងគ្រោះថ្នាក់ដោយយកគ្រាប់បែកច្នៃអាចប៉ះពាល់ដល់ជីវិតទើបមករាយការណ៍ជូនលោកជាអាជ្ញាធរ ឃុំដើម្បីសុំឲ្យមន្ត្រីកម្ចាត់មឺនស៊ីម៉ាកដោះយកចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ។

លោកបន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ២ភូមិ គឺភូមិភូមិឫស្សីជួរខាងជើង និងភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំទើបលោករាយការណ៍ និងសហការជាមួយមន្ត្រីស៊ីម៉ាកចុះមកដោះយកចេញដាក់ទីសុវត្ថិភាពទទួលបានជោគជ័យផងដែរ ។

លោកមេ ឃុំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋលោកតា លោកយាយ ពេលដែលប្រទះឃើញគ្រាប់មឺនមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ និងដោះយកច្នៃឲ្យសោះ ហើយប្រញាប់រាយការណ៍ មកអាជ្ញារធរមូលដ្ឋានភ្លាមៗ ដើម្បីសុវត្ថិភាពរបស់បងប្អូនហើយខាង ឃុំ និងរាយការណ៍ បន្តដល់មន្ត្រីកម្ចាត់មឺនស៊ីម៉ាកដោះយកចេញផងដែរ ៕ យឹម សុថាន


ចែករំលែក៖