ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX350 ទំនងស្រវឹងបើកបុករថយន្តហ៊ីយាន់ដាយ ស៊េរីទំនើបមួយគ្រឿងរុញ ទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងទៀត រងការខូចខាតបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ PTT តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈចរាចរណ៍កំពុងស្ទះបន្តិចផងនោះ ស្រាប់មានរថយន្តឡិចស៊ីស RX 350 ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-7679 សង្ស័យស្រវឹងបើកលឿនធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករថយន្តហ៊ីយាន់ដាយស៊េរីទំនើបពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AT 6198 បើកបរដោយបុរសជនជាតិចិនរុញ ទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត និងស្ទះចរាចរណ៍កាន់តែខ្លាំង ។
ក្រោយកើតហេតុ រថយន្តដែលត្រូវរថយន្តឡង់គ្រីស័រ ដោយសាររងការខូចខាតបន្តិចបន្តួចហើយ និងចង់មានរឿងវែងឆ្ងាយ ក៏បន្តទៅបាត់ ចំណែករថយន្តឡិចស៊ីស សង់ទៅលើរថយន្តហ៊ីយាន់ដាយ ចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ