ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស បើកលឿនបុកបង្គោលសញ្ញាការដ្ឋាន ធ្វើផ្លូវខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកព្រូសមួយគ្រឿង ម្ចាស់បើកបរក្នុងល្បឿនលឿន ជ្រុលបុកបង្គោលសញ្ញាចរាចរណ៍ ការដ្ឋានដែលដាក់នៅចិញ្ញើមផ្លូវ បណ្តាលឲ្យអូសជាច្រើនម៉ែត្រ រងការខូចខាត​ កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩​ នៅចំណុចមុខស្រាបៀអង្គ​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកព្រូស ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ 2AP 4073 ធ្វើដំណើរតាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរូស្ស៊ី​នក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ បុករះបង្គោលសញ្ញាការដ្ឋាន ដែលដាក់ហាមឃាត់ ព្រោះទីតាំងនោះទើប នឹងស្ថាបនាផ្លូវរួចតែកំពុង ធ្វើគម្របលូ​ បណ្តាលឲ្យអូសជាច្រើនម៉ែត្រ រងការខូចខាតរថយន្តយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តទៅរក្សា ទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖