ភ្នំពេញ៖ នៅយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ គណៈបញ្ជារឯកភាពខណ្ឌចំការមន បានដឹកនាំចំរុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅអនុវត្តន៍ត្រួតពិនិត្យជាតិស្រវឹង និង អាវុធជាតិផ្ទុះ ត្រង់ចំណុច មុខវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងរង្វង់ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការចូលរួម ពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន លោក យិន សាន អធិការដ្ឋានខណ្ឌចំការមន និងលោក ឧត្តមសេនីយត្រី ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះនៃអធិការដ្ឋានខណ្ឌចំការមន បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ ត្រង់ចំណុច មុខវិទ្យាល័យ បឹងត្របែក ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង១២រំលងអធ្រាត្រ ព្រមទាំងឃាត់រថយន្ត និងម៉ូតូ ជាច្រើនគ្រឿងដើម្បីត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង វាស់ជាតិស្រវឹង ព្រមទាំងអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរផ្លូវ សូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅពេលធ្វើធ្វើដំណើរម៉ូតូត្រូវពាក់ពួកសុវត្ថិភាព ចំនែកអ្នកបើករថយន្ត ត្រូវពាក់ខ្សែក្រវាត់ ឲ្យបានត្រឹមត្រូវ ។
ជាចុងក្រោយ បន្ទាប់ពីឆែកឆេរត្រួតពិនិត្យ ជាតិស្រវឹងហើយ សមត្ថកិច្ចបានរកឃើញ អ្នកបើកបរ ដែលមានជាតិស្រវឹង លើសកំរិត ចំនួន១០នាក់ តែសមត្ថកិច្ច មិនបានឃាត់ខ្លួនមនុស្សនោះ តែបាន ដកហូតម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំថ្ងៃស្អែក ទើបឲ្យអ្នកបើកបរ ដែលមានជាតិស្រវឹង ចូលខ្លួនទៅធ្វើការ ផាក់ពិន័យ តាមផ្លូវច្បាប់ ៕ សរស្មី