ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មន្រ្ដីនគរបាល ស្រុកស្វាយលើ បានរាយការណ៍មកថា បានឃាត់ជនសង្ស័យ ជាឪពុក បង្កើត របស់ជនរងគ្រោះដែលបានចាប់រំលោភ កូនខ្លួនឯង ដែលទើបមាន វ័យ ១៣ ឆ្នាំ បានសម្រេចម្តងហើយ ក្រោយមកចង់ចាប់រំលោភម្តងទៀត ត្រូវបានជនរងគ្រោះប្រាប់ម្តាយឲ្យប្តឹងទៅនគរបាល ស្រុក ស្វាយលើ ដើម្បីឃាត់់ខ្លួនបានជាក់ស្តែងតែម្តង ។
ហេតុការណ៍ឃាត់់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៨ និង ៣០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅ ភូមិ ស្រែរបង ឃុំ បឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
ជនសង្ស័យ ឈ្មោះ ហ៊ា ហុន ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរកសិករជាឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ហ . ទ អាយុ ១៣ ឆ្នាំ ។
លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាល ស្រុក ស្វាយលើ បានឲ្យដឹងនៅរសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ថា ខាង លោកបានទទួលបណ្ដឹងពីម្តាយជនរងគ្រោះ ករណី រំលោភសេពសន្ថវៈ ទាក់ទងនឹងជនរងគ្រោះនៅចំណុចផ្ទះក្មេងរងគ្រោះ ។
លោកបន្តថា តាមការរៀបរាប់ពីក្មេងរងគ្រោះបានឲ្យដឹងថា នៅ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ វេលា ម៉ោង ១៨ និង១០ យប់ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ហ៊ា ហុន បាន ឈ្លោះប្រកែកជាមួយម្ដាយរហូតដល់យប់ ម្ដាយខ្លួនបានចេញពីផ្ទះដោយនាំបងស្រីទៅជាមួយ ក្រោយមកខ្លួនបាននាំប្អូនស្រីភ្លោះដើរទៅតាមម្ដាយពីភូមិ ស្រែរបង មកដល់ វត្តបឹងមាលា ស្ថិត ក្នុងភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើហើយសំរាកនៅទីនោះ លុះព្រឹកឡើងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នៅវត្ត បឹងមាលា មានការស្រង់ព្រះឆ្លងឆ្នាំ ខ្លួនក៏បាននៅលេងនៅទីនោះស្របពេលនោះមានក្មេងស្លាបផង ក៏ឃើញឪពុកខ្លួនមកចូលរួមពិធីបុណ្យសព នៅយប់នោះ គាត់បានឃើញពួកខ្លួនរហូតដល់ម៉ោងប្រហែល ៣ និង ៣០ នាទី ទៀបភ្លឺ ឪពុកបាននាំខ្លួនទៅផ្ទះវិញក្រោយមកក៏បានចាប់រំលោភ បានសម្រេចមួយដងរួចក៏ទៅដេកវិញដល់ភ្លឺឪពុកបង្កើតខ្លួនបានដាស់ខ្លួនថាអញយប់មិញដេកមមើលទេ កុំប្រាប់ម៉ែ ប្រយ័ត្នម៉ែប្ដឹងប៉ូលិសចាប់អញ ដាក់គុកដោយខ្លាចឪពុកខ្លួនក៏មិនប្រាប់អ្នកណាទេ រហូតដល់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ វេលា ម៉ោង ៤ ទៀបភ្លឺ ឪពុកបានធ្វើសកម្មភាពរំលោភម្ដងទៀតតែ មិនបានសម្រេច ដោយដឹងខ្លួនមុន បែរជានិយាយថា មករកពិលទៅវិញ រួចគាត់បានទៅដេកទៅវិញ លុះដល់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ ព្រោះតែខ្លាចពីសកម្មភាពឪពុកខ្លួនដដែលទៀតផងនោះ ក៏បានប្រាប់ម្ដាយខ្លួនតែម្ដងទៅហើយម្ដាយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ទើបសមត្ថកិច្ច ឃាត់់ខ្លួន ឪពុកខ្លួនសាកសួរតែម្ដង ។
តាមចម្លើយសារភាពជនសង្ស័យជាឪពុកបានប្រព្រឹត្តប្រាកដមែន ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើកំពុងរៀបចំសំណុំ រឿងនេះបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី