ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខបើករថយន្តយកទៅប្លុងចោល នៅបណ្តោយផ្លូវភ្លោះក្រុមហ៊ុនOCIC

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត ម៉ាកTOYOTA COROLA ពណ៌ស មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកមកប្លុងចោលនៅក្នុងតាមបណ្តោយផ្លូវភ្លោះក្រុមហ៊ុនOCICហើយគេចខ្លួនបាត់ រយះពេលមួយយប់មួយថ្ងៃមកហើយធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សន្តិសុខ និងអ្នកដំណើរ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ និងខណ្ឌជ្រោចុះត្រួតពិនិត្យ ដោយគេឆ្ងល់ថាមិនដឹងម្ចាស់នៅឯណាហើយមានរឿងអីឬលួចគេពីណាមក ទើបយកមកប្លុងចោលនៅទីនេះ ។

ហេតុការណ៍ នេះមានការភ្ញាក់ផ្អើល កាលពីម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៩នៅចំណុចផ្លូវភ្លោះក្នុងក្រុមហ៊ុនOCIC ភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលគេយកទៅប្លុងចោលនោះម៉ាកតូយ៉ូតា កូរ៉ូឡាពណ៌ សសេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ សៀមរាប 2A 6938 ។

បើតាមសន្តិសុខនៅយាមក្រុមហ៊ុនសំណង់ក្បែរនោះនិយាយថា កាលពីល្ងាចម៉ោងប្រហែលរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ខែមេសាឆ្នាំ២០១៩ ខណៈគាត់យាមស្រាប់តែមានបុរស៤នាក់ជិះរថយន្តមកចតនៅចំណុចនេះហើយចុះពីរថយន្តបើកដំបូលមុខមើលឆ្កឹះឆ្កៀលមួយសន្ទុះក៏នាំគ្នាចេញបាត់តែម្តង ។ ដោយបាត់ម្ចាស់យូរពេករយះពេល១យប់១ថ្ងៃមកហើយមិនឃើញមកយករថយន្តវិញ រហូតដល់ថ្ងៃទី២៧ខែមេសាក៏រាយការណ៍ប្រាប់ប៉ូលិសទៅពិនិត្យ និងយកមករក្សាទុកនៅខណ្ឌជ្រោយចង្វាដើម្បីស្វែងរកម្ចាស់រថយន្តដែលបាត់ ។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ក្រោយពីសមត្ថកិច្ចពិនិត្យរថយន្តដើម្បីរកវត្ថុតាងឬមូលហេតុត្រឹមត្រូវមិនឃើញមានអ្វីគួឲ្យសង្ស័យសមត្ថកិច្ចក៏បាន អូសរថយន្តមកទុកនៅប៉ុស្តិ៍ខណ្ឌជ្រោយចង្វា ដើម្បីប្រកាសរកម្ចាស់ ហើយបើបងប្អូនណាបាត់រថយន្តដូចមានភិនភាគខាងលើសូមទំនាក់ទំនងនៅប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វា៕ ជ្រោយពេជ្រ


ចែករំលែក៖