ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសីស RX.300 បុកអ្នកថ្មើរជើងស្លាប់ម្នាក់ និងរបួសស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តឡិចសីស RX.300 បុកអ្នកថ្មើរជើងបណ្ដាលឲ្យមនុស្សក្មេងស្រីម្នាក់បានស្លាប់ និងអ្នកជិះក្នុងរថយន្តចំនួន៣នាក់ទៀត បានរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង១០យប់ ថ្ងៃសុក្រ ០៧រោច ខែចេត្រ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលខ០៦ ចន្លោះគីទ្បូម៉ែត្រលេខ ១៥០-១៥១ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេតកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus Rx300 ពណ៌ស ស្លាកលេខភ្នំពេញ2A.5869(បើកបរទិសដៅពីជើងទៅត្បូង)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) បានបុកអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវ (ពីកើតទៅលិច) ឈ្មោះអេង ស្រីរ័ត្ន ភេទស្រី អាយុ១៣ឆ្នាំនៅភូមិជាយស្បៃ ឃុំ កកោះស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (ជាសិស្ស) ។ ហើយរថយន្តបានរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យរបួសមនុស្សក្នុងរថយន្តចំនួន០៣នាក់ : ១-ឈ្មោះ ឃុត វត្ថា ស្រី អាយុ៦៤ឆ្នាំ (របួសស្រាល) ។ ២-ឈ្មោះ តាំង លីគាង ស្រី អាយុ៦០ឆ្នាំ(របួសស្រាល) ។ ៣-ឈ្មោះ អ៊ុយ យ៉ុង ភេទស្រី អាយុ៧០ឆ្នាំ (របួសស្រាល) ។ អ្នកទាំងបីរស់នៅភូមិទួលទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មូលហេតុបង្កដោយអ្នកថ្មើរជើ ងឆ្លងកាត់ផផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និង ប្រមូលវត្ថុតាំងយកទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុក ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖