ព័ត៌មានទាន់ហេតុការណ៍៖

រំលោភបងស្រី និងប្អូនស្រីបង្កើត៣នាក់ បានសម្រេចជាញឹកញាប់ ហើយព្យាយាមរត់គេចខ្លួនបានមួយរយះ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលរំលោភបងស្រី និងប្អូនស្រីបង្កើតខ្លួនឯងរហូតដល់៣នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនបានមួយរយះ ។

សមត្ថិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះអង្គការស្កុត ក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងយុវតីរងគ្រោះពាក់ពន្ធ័ និងករណីបងប្រុសបង្កើតរំលោភប្អូនស្រីចំនួន២នាក់ និងបងស្រីបង្កើតម្នាក់បានសម្រេចជាច្រើនដង ដោយទ្រាំទង្វើរបស់ជនអគតិលែងបានទើបបងស្រី និងប្អូនស្រីបង្កើតបានសម្រេចចិត្តដាក់ពាក្យបណ្តឹងតាមរយះអង្គការស្កុតស្នើឲ្យនគរបាលយុត្តិធម៌ចាត់វិធានការទៅលើជនសង្ស័យ ឈ្មោះខាន់ មេទ្រី ភេទប្រុស អាយុ២៣ឆ្នាំ ដែលត្រូវជាប្អូន និងជាបងបង្កើតរបស់យុវតីរងគ្រោះទាំង៣នាក់ ដែលបានធ្វើសកម្មភាពរំលោភលើពួកនាងបានសម្រេចជាញឹកញាប់ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់មួយរយះ ។ លុះនៅល្ងាចថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៩ ជនសង្ស័យបានមកសួរសុខទុក្ខប្អូនស្រីដែលមានផ្ទៃពោះនៅក្នុងផ្ទះ អង្គកាស្កុត ទើបសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាប់វាយខ្នោះមកសាកសួតាមនីតិវិធីតែម្ដង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ រង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖