ព័ត៌មានទាន់ហេតុការណ៍៖

លី ឧត្តម ក្លាយជាតារាតំណាងផលិតផលមួយនៅថៃ និងកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដកូនកាត់ឥណ្ឌា លី ឧត្តម ត្រូវបានផលិតផលថ្នាំដុសធ្មេញម៉ាកសញ្ញាល្បីល្បាញ មួយ​នៅប្រទេស​ថៃ ​បានជ្រើសរើសជា​តារា​តំណាង​ផលិតផល​របស់​ខ្លួន ។ ការជ្រើសរើសនេះក៏ស្របពេល ដែលតារារូបនេះ បាននាំចូលផលិតផលមួយនេះមកចែកចាយលក់នៅកម្ពុជាផងដែរ ។

ក្រៅពីការងារសិល្បៈ លី ឧត្តម បានចាប់ផ្តើមមុខជំនួញថ្មីលើការនាំចូលផលិតផលថ្នាំដុសធ្មេញ រហូតទទួលបានការគាំទ្រច្រើន ។ ចាប់ផ្តើមមុខជំនួញថ្មីកាក់កបមិនបានប៉ុន្មានផងស្រាប់តែតារាប្រុសរូបនេះត្រូវបានក្រុមហ៊ុននៅប្រទេសថៃបានជ្រើសរើសជាតារាតំណាងផលិតផលនេះដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់រូបលោកលើផលិតផលនេះជាផ្លូវការផងដែរ ។ ថ្លែងបញ្ជាក់ដោយខ្លីតាមសារអេឡិចត្រូនិច ពីប្រទេសថៃ តារាប្រុសរូបនេះបញ្ជាក់ថា លោកពិតជាត្រូវបានគេជ្រើសរើសជាតារាតំណាងផលិតផលនេះមែន ។

លោកថាផលិតផល Herbal Clove Toothpaste នេះកំពុងពេញនិយមខ្លាំងនៅប្រទេសថៃ ដែលអាចជួយឲ្យធ្មេញស បំបាត់ក្លិនមាត់ បំបាត់អាការស្រៀវ លឿង និងសម្អាតជាតិកំបោរ និងជួយឲ្យមាត់មានក្លិនប្រហើយ ។ លោកថាដើមឡើយលោកគឺជាអតិថិជន ដែលប្រើប្រាស់ផលិតផលមួយនេះ គ្រា ដែលោកចេញចូលប្រទេសថៃញឹកញាប់ ហើយក្រោយពីប្រើប្រាស់មានប្រសិទ្ធិភាព និងគុណភាពល្អលោកក៏សាកល្បងទិញផ្ញើមិត្តភ័ក្កិ និងបានការពេញចិត្តខ្លាំងលើលោកសាកល្បងនាំចូលដើម្បីលក់ដល់អតិថិជន ។ លោកថាវាក៏កំពុងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជាផងដែរ ។

លោកថាក្រៅពីការលក់រាយ លោកក៏ទទួលសិទ្ធិក្នុងការបោះដុំសម្រាប់ អ្នកចង់យកទៅលក់បន្តផងដែរ ។ បើទោះបីជាកំពុងតែកាក់កប​ និងមុខ​ ជំនួញថ្មីក៏ដោយ ក៏តារាប្រុសរូបនេះបញ្ជាក់ថាលោកនៅតែទទួលយកការងារសិល្បៈថ្មីៗបន្តទៀតដដែល ព្រោះតែការងារសិល្បៈជាការងារ ដែលលោកស្រលាញ់ចូលចិត្តខ្លាំង និងរុញច្រានឲ្យលោកទទួលបានការពេញចិត្ត ចូលចិត្តពីសំណាក់អ្នកគាំទ្រ ។

លោករំពឹងថា នឹងទទួលបានជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញ ដែលទទួលបានការគាំទ្រកាន់តែច្រើនពី ទស្សនិកជន ​ និងអតិថិជន ៕ វឌ្ឍនា


ចែករំលែក៖