ខេត្តកំពង់ធំ៖ ផ្លូវលំមួយ ខែ្សមានទទឹង៤ម៉ែត្រកន្លះ បណ្ដោយមាន៣០០០ម៉ែត្រ រួមមានផ្លូវក្រវាត់ ភូមិ៥ ខែ្សទៀត ត្រូវបានអាជ្ញាធរជួសជុលឡើងវិញ ដោយក្រាលក្រួសក្រហម ស្ថិតនៅក្នុង ភូមិរ៉ងក្នាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ។
លោកមេឃុំ ស្រីសៀក បានឲ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ថា ផ្លូវលំមួយខ្សែនេះ មានប្រវែង ៣០០០ម៉ែត្រ មានលូ ៦កន្លែង ស្ពានសង់អំពីឈើមួយកន្លែងរួមនឹងផ្លូវក្រវាត់ ភូមិ ៥ខ្សែ ទៀតចំណាយទឹកប្រាក់អស់ប្រហែល ៦៩លានរៀល ។ ថវិកាទាំងនេះ ជាថវិការបស់រាជរដ្ឋាភិបាល ។ ដោយឡែកស្ពានឈើមួយកន្លែង ថវិកា បានមកពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិរ៉ងក្នាយទាំងមូល ។ លោកបន្ដថា ផ្លូវមួយនេះមិនទាន់ចប់នៅឡើយទេ នៅសល់ប្រវែង ៤០០០ ម៉ែត្រទៀតទើបគ្រប់ ។
នៅពេលនោះដែរ លោកមេ ឃុំបានអំពាវនាវរកសប្បុរសជន ដែលមានសប្បុរសធម៌ឲ្យជួយគាត់ធ្វើផ្លូវលំមួយខ្សែនេះ ឲ្យបានរួចរាល់ជូនប្រជាពលរដ្ឋផង ។
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិរ៉ងក្នាយទាំងមូល ពួកគាត់មានចិត្តត្រេកអរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែល តែងតែយកចិត្តទុកដាក់ ដឹងពីសុខទុក្ខរបស់ប្រជាជន ដោយពោលថា ចាប់ពីពេលនេះទៅ ពួកគាត់ធ្វើដំណើរលែងលំបាកទៀតហើយ ៕ ប៊ុនរិទ្ធី