ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន១៩៥នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីនៅរោងចក្រយីដា ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដើម្បីដោះស្រាយពេលសំរាលកូន ដល់កូនក្មួយស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន ១៩៥នាក់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩នេះ ប្រាក់ខែកម្មករ កម្មការិនីឡើងដល់១៨២ដុល្លារ និងបានអនុវត្តការបើកប្រាក់ខែ២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករ​ កម្មការិនីនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕


ចែករំលែក៖