ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបានបជាបន្តបន្ទាប់ ក្រោយពីយុវជនទាំង២នាក់ សម្ងំធ្វើសកម្មភាពប្រើប្រាស់ និង ជួញដូរសារធាតុញៀនខុសច្បាប់ នៅក្នុងផ្ទះជួលមួយកន្លែង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួននេះ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ជួប វឌ្ឍនៈ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀតមានឈ្មោះ ផល ហុកលី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំម៉ាទឹកកក០១កញ្ចប់ , ដាវ០១ដើម ,កាំបិតកកុក០១ , កន្ត្រៃយ៍០២,ទូរស័ព្ទ០៣គ្រឿង និងឧបករណ៍សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលបង្រ្កាបបទល្មើសគ្រឿងញៀន ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន បានរាយការណ៍អំពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលតែងតែណាត់គ្នាមកធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀនជាប្រចាំនៅចំណុចខាងលើ ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានដាក់កម្លាំងឃ្លាំមើល និង ព័ទ្ធចាប់តែម្តង ក្នុងពេលព័ទ្ធ ក្រុមជនសង្ស័យ ថ្នាំញៀនមួយចំនួនត្រូវបានបំផ្លាញចោល នៅសល់តែមួយកញ្ចប់ រួមនឹងឧបករណ៍ ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា