ខេត្តកំពង់ធំ៖ បុរសម្នាក់ញៀនស្រា និងសសៃប្រសាទធ្វើអត្តឃាត(ចងក) សម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះបានដឹងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៩ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆេង ស៊ើយ ហៅ (អ៊ុន) ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរយោធាបម្រើការងារនៅវរសេនាតូចលេខ១ តាឡែក នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ គឿន អ៊ីន ភេទស្រី អាយុ ៣៧ឆ្នាំ (ត្រូវជាប្រពន្ធ)បានបំភ្លឺប្រាប់ថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រា ឲ្យតែផឹកម្ដងៗគឺ ៤-៥ថ្ងៃជាប់គ្នាដោយមិនដែលគិតគូរពីរឿងបាយទឹកទេ នៅពេលស្រវឹងម្ដងៗ តែងតែរវើរវាយរត់ទៅលិចរត់ទៅកើតហើយធ្លាប់បានរត់ទៅធ្វើអត្តឃាតចងក ខ្លួនឯង ២ដងមកហើយ តែប្រពន្ធ និងកូនតាមទាន់ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៩ ប្តីគាត់បានឲ្យកូនប្រុសឌុបគាត់យកទៅបន្ទាយ លុះដល ថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៥ល្ងាច ស្រាប់តែមានអ្នកធ្វើការជាមួយប្ដីរគាត់បានទូរស័ព្ទ មកប្រាប់គាត់ថា៖ ប្ដីគាត់ចងកលើផ្ទះក្នុងបន្ទាយស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។
តាមការបំភ្លឺរបស់លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការវរសេនាតូចលេខ១ បានបញ្ជាក់ថា៖ ឈ្មោះនេះជាមន្ត្រីយោធា បម្រើការងារក្នុងអង្គភាពរបស់លោក ពិតជាមនុស្សញៀនស្រា ដាច់បាយ ដាច់ទឹក នៅពេលស្រវឹងម្ដងៗដើររវើរវាយខ្លាចនេះ ខ្លាចនោះប្រាកដមែន ហើយគាត់បានសុំច្បាប់លោកទៅលេងបុណ្យចូលឆ្នាំនៅផ្ទះរបស់គាត់ លុះដល់ថ្ងៃទី២៨ខែ មេសា ឆ្នាំ២០១៩ ទើបឃើញគាត់ត្រឡប់មកបន្ទាយវិញ និងបានសម្ងំនៅក្នុងផ្ទះមិនចេញមកក្រៅសោះ នៅថ្ងៃកើតហេតុគាត់ក៏បានប្រើគេឲ្យទៅហៅជនរងគ្រោះមកហូបបាយ ស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង ដោយយកក្រមាទៅចងនិងឃ្នៀបផ្ទះ ជាលក្ខណស្ទើរឈរ ស្ទើរអង្គុយ ស្លាប់បាត់ទៅហើយ ។
ទទួលព័ត៌មាន ភ្លាមកម្លាំងជំនាញនគរបាលស្រុក និងប៉ុស្ដិ៍នគរបាលសាលាវិស័យ និងលោកមេបញ្ជាការវរសេ នាតូចលេខ១ បានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសព ។
ស្ថានភាពសាកសព មានស្នាមជាំជុំវិញក ចំនួន១កន្លែង លៀនអណ្ដាតចេញមកក្រៅ និងមានចេញទឹកថ្លាៗសើមចុងលឹង្គ ក្រៅពីស្លាកស្នាមខាងលើ ពិនិត្យពុំឃើញមានអ្វីទៀតឡើយ ។
ទើបសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសាធ្វើអត្តឃាតចងក ដោយ ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសផ្សេងឡើយ ។
មូលហេតុៈ ស្រវឹងស្រា(សសៃប្រសាទ) ។ ក្រោយពិនិត្យរួចរាល់សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី