ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានស្លាប់មួយរំពេច បន្ទាប់ពីលូ មូលដែលដាក់ត្រួតពីលើគ្នា ធ្លាក់មកសង្កត់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះ ឈ្មោះ ចេក សុខគង់ អាយុ៤ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ ក្នុងភូមិឃុំខាងលើ ។ នៅមុនពេលកើតហេតុ កុមារារងគ្រោះ បានទៅឈរអង្រួនលូបង្គន់ ដែលគេដាក់ត្រួតលើគ្នាធ្វើឲ្យលូនោះធ្លាក់សង្កត់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ៕ ចន្ថា