ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសដឹកជញ្ជូនឈើ កើតមានពេញបន្ទុក ក្នុងដែនគ្រប់គ្រងរបស់លោក ហ៊ុនដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ថាបច្ចុប្បន្នគេសង្កេតឃើញបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើ កើតមានពេញបន្ទុកក្នុងទឹកដី ភូមិបាតត និង ភូមិខ្លាឃ្មុំ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ដោយគេដឹងថាលោក ហ៊ុនដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ជាអ្នកបើកដៃឲ្យមានបទល្មើសយ៉ាងអាណាធិបតេយ្យដោយដឹកចេញពីភូមិព្រៃឆ្ការ និង ភូមិគំរ៉ូ ចេញតាមផ្លូវម្កាក់មកទំលាក់លក់ចែកចាយតាមសិប្បកម្មនៅភូមិខ្លាឃ្មុំ និងភូមិបាតត ។

តាមប្រភពព័ត៌មានពីក្រុមអ្នកដឹកជញ្ជូនឈើ ថា ពួកគាត់បានបង់លុយប្រចាំខែ ឲ្យលោក ហ៊ុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង រួចរាល់ហើយ ទើបពួកគាត់ហ៊ាមដឹកជញ្ជូនបែបនេះ ។

ចំណែកមន្រ្ដីរាជការមួយចំនួន ថាបទល្មើសឈើនៅក្នុងដែនគ្រប់គ្រងរបស់លោក ហ៊ុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង មិនត្រឹមតែមិនបង្រ្កាប់ទេ ថែមទាំង បើកដៃ មើលផ្លូវ ថែធួន ឲ្យអ្នកដឹកឈើទៀតផង បើអ្នកណាហ៊ានរំលង លោកហ៊ុងដា ច្បាស់ជាជាប់អន្ទាក់លោកភ្លាម រហូតមកដល់បច្ចុប្បន្ននេះក្លាយជាទម្លាប់ទៅហើយ ចឹងទេចង់អ្នកណាផ្សាយអីផ្សាយទៅលោក ហ៊ុងដា មិនខ្វាល សំខាន់បង់លុយរួច ដឹកម៉ាសេរី ។

បើយោងតាមសំដីរបស់ម្ចាស់សិប្បកម្មវិញ បានឲ្យដឹងថា ពួកគាត់បានបង់លុយឲ្យលោក ហ៊ុងដា ១កន្លែង១០ម៉ឺនរៀលក្នុងមួយខែ ហើយអាចដឹកជញ្ជូនឈើម៉ាសារី អត់បញ្ហា ។

មហាជនថ្លែងថា បើគ្មានវិធានការពីថ្នាក់លើទេ ព្រៃឈើ មុខតែរលាយក្រោមស្នារដៃរបស់លោក វង្សសាំងសំរិទ្ធ ហៅហុងដា នាយសង្កាត់រដ្ធបាលព្រៃឈើ ឃុំគោកធ្លកក្រោម ជាមិនខាន ដូច្នេះ លោក ម៉ុងប៊ុនលឹម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត មិនគួរបណ្ដោយឲ្យ មន្រ្ដីក្រោមឱវាទប្រព្រឹត្តអំពើខុសឆ្គងបែបនេះតទៅទៀតទែ ហើយបែរជារក្សាភាពស្ងៀមស្ងាត់ទាំងមេទាំងកូនបណ្ដោយឲ្យឈ្មួញសម្រុកដឹកឈើយ៉ាងពេញបន្ទុក ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោក វង្សសាំងសំរិទ្ធ ហៅហុងដា នាយសង្កាត់រដ្ធបាលព្រៃឈើ ឃុំគោកធ្លកក្រោម បានបំភ្លឺក្នុងកិច្ចសម្ភាសថា សុំឲ្យ អ្នកសារព័ត៌មានចុះមកស៊ើបអង្គេត និងសួរនាំដល់កន្លែងសិប្បកម្ម ដោយខ្លួនឯង កុំឲ្យលឺតែគេថា ហើយចុះផ្សាយពីរូបលោក តែពលរដ្ឋថានេះ គឺជាលេះរបស់មន្រ្ដីជំនាញ តែជាទម្លាប់ពូកែដោះសារយករួចខ្លួន តែប៉ុណ្ណោះ «ធម្មតា អំពៅទាល់តែកៀបឲ្យខ្លាំងទើបចេញទឹក» ៕ ប៊ុនរិទ្ធី


ចែករំលែក៖