ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចគាស់យកម៉ូតូបុគ្គលិក អង្គភាពប៉ុស្តិ៍ព័ត៌មាន សន្តិភាពកម្ពុជា (CPC News) នៅសង្កាត់បឹងកក់២

ចែករំលែក៖

ភ្នំពេញ៖ មានករណីចោរលួចម៉ូតូមួយគ្រឿងបានសម្រេចដោយសុវត្ថិភាព នៅយប់រំលងអាធ្រាត្រថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩នេះ ស្ថិតក្នុងរបងផ្ទះលេខ១២ ផ្លូវ៦៦៨ស្ទួន ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះថា លី វណ្ណី ភេទប្រុស អាយុ ២៤ មុខរបរជាអ្នកសារព័ត៌មាននៅអង្គភាពប៉ុស្តិ៍ព័ត៌មាន សន្តិភាពកម្ពុជា (CPC News) បច្ចុប្បន្នរស់នៅផ្ទះជួលគ្មានលេខ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ។ ម៉ូតូដែលត្រូវចោរលួច Zoomer ពណ៌សលាយក្រហម សេរ៊ីឆ្នាំ២០១៨ ផ្លាកលេខ ត្បូងឃ្មុំ 1F 0906។
បើតាមការអោយដឹងពីជនរងគ្រោះ នៅវេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែឧសភា ជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិនៅម្តុំផ្ទះលេខ១២ ផ្លូវ ៦០៨ ស្ទួន ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពេលទៅដល់ជនរងគ្រោះបានឡើងទៅគេងផ្ទះមិត្តភក្កិនៅជាន់ទី១ លុះព្រឹកឡើងពេលភ្ញាក់ដឹងខ្លួន នៅព្រឹកថ្ងៃទី ៦ ខែឧសភា នៅវេលាម៉ោង៧៖ ៣០ នាទី ក៏ចុះមកមិនឃើញម៉ូតូ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរ បាលរដ្ឋបាលបឹងកក់២តែម្តង។
បច្ចុប្បន្នអាជ្ញាធរកំពុងស្វែងស្រាវជ្រាវរកមុខសញ្ញាចោរ ដើម្បីប្រគល់ម៉ូតូអោយជនរងគ្រោះវិញ នឹងយកកាត់ ទោសតាមនីតីវិធីច្បាប់ ៕

ដោយ៖ សិលា


ចែករំលែក៖