ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កម៉ូតូបុករថយន្តកែឆ្នៃ ពីក្រោយពេញទំហឹង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ជ្រុលទៅបុករថយន្តកែឆ្នៃ ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅជើងចំពីក្រោយ ខណៈដែលបន្ថយល្បឿន ជាន់ហ្វ្រាំងឈប់យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលា​ម៉ោង​ប្រហែល ៤និង៣០​នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅ​ចំណុច​ ភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ សៀក ផៃ ភេទ​ប្រុស អាយុ​៤៦​ ឆ្នាំ រស់នៅ​ ភូមិ​វឌ្ឍនៈ​ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្ត​ក្រចេះមាន ប្រពន្ធ ឈ្មោះ​ស៊ា​ង ណាវី អាយុ​៤៤​ ឆ្នាំ ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ សាកសព​ឲ្យបងប្អូន​សាច់ញ្ញតិយកទៅធ្វើបុណ្យ ។

មធ្យោបាយត្រូវសមត្ថកិច្ចរឹបអូសយកទៅរក្សារទុកនៅអធិការដ្ឋាន ធ្វើកំណត់ហេតុរង់ចាំដោះស្រាយតាមច្បាប់ចរាចរណ៍បន្ត ។

ឯ​អ្នកបើកបរ​រថយន្ត​កែច្នៃ ត្រូវបានគេស្គាល់ឈ្មោះ ជិន ផាន់​ណា ភេទ​ប្រុស អាយុ​៣៨​ ឆ្នាំ រស់នៅ​ ភូមិ​តំបែរ ឃុំ​តំបែរ ខេត្ត​ត្បូងឃ្មុំ​ សមត្ថកិច្ចកំពុងកោះហៅឲ្យចូលខ្លួនមកដោះស្រាយតាមក្រោយ ៕ ជីវន្ត័


ចែករំលែក៖