ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ការសហការជាមួយកម្លាំង នាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអំសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន ចំនួន ២៨នាក់ ស្រី០៥នាក់ ក្នុងវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ។ កាលពីវេលាម៉ោង ១៥ និង៣០នាទីនៅ ថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងនោះ ដកហូតបានសម្ភារ មួយចំនួនដូចជា ៖ ទូរសព្ទ័ដៃ០៤គ្រឿង , ទូរសព្ទ័ដៃណូគា១១គ្រឿង , IPADMINI០៥គ្រឿង , ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ០៦គ្រឿង , ដុំភ្លើង០១ដុំ , LAPTOP ០៣គ្រឿង , ម៉ាស៊ីនបំផ្លាញក្រដាស់០១គ្រឿង , ម៉ាស៊ីនព្រីន ០១គ្រឿង , ឯកសារមួយចំនួន , រថយន្ត LEXUS.RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប០១គ្រឿង ។
បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាំយកទៅសាកសួរ ៕ តុង សីហា