ព័ត៌មានទាន់ហេតុការណ៍៖

រៀបចំខួបកំណើតធំម្តង ហង្ស សុវណ្ណារិទ្ធិ អញ្ជើញសុទ្ធតែតារាស្រីស្រីស្រស់សោភា

ចែករំលែក៖

ភ្នំពេញ៖ កាលពីរាត្រី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀងហង្ស សុវណ្ណារិទ្ធិ បានរៀបចំកម្មវិធីខួបកំណើតលក្ខណៈធំដុំ បន្ទាប់ពីកេរ្តិ៍ឈ្មោះក្នុងសិល្បៈមានសន្ទុះហក់ឡើង ។ ពិធីរីករាយនេះ បានត្រូវគេឃើញថា មានវត្តមានតារាជាច្រើនចូលរួមពិសេសតារាស្រីៗដ៏ស្រស់សោភាជាច្រើនចូលរួម ។

ក្រោយបង្ហាញស្នាដៃបទចម្រៀងមួយចំនួនទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហង្ស សុវណ្ណារិទ្ធិបាន រៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំរបស់ខ្លួនលើកដំបូងនៅក្នុងភោជនីយដ្ឋាន គ្រួសារខ្មែរ ក្រោមវត្តមានផលិតករសិល្បករជាច្រើនរួមទាំងក្រុមគ្រួសារសាច់ញាតិផងដែរ ។ ក្រោយលេចធ្លោរ និងមានទំនាក់ទំនងល្អក្នុងចង្កោមអ្នកសិល្បៈ តារារូបនេះបានអញ្ជើញតារាប្រុសស្រីជាច្រើនចូលរួមក្នុងនោះតារាស្រីស្រស់សោភាជាច្រើនក៏បង្ហាញវត្តមានដែរ ។ តារារូបនេះបញ្ជាក់ថាមានសិល្បករ និងមិត្តភ័ក្កិប្រមាណជាង២០០នាក់ត្រូវបានអញ្ជើញក្នុងពិធីខួបកំណើតគម្រប់២៦ ឆ្នាំនេះ ។

លោកថា ដើម្បីជាការលើករាសី និងជប់លៀងជួបជុំគ្នាម្តង ខណៈដែលកន្លងមកលោកមិនដែលបានធ្វើ ។ លោកថា ថ្ងៃនេះលោកក៏បានផ្លុំទានរួមគ្នាជាមួយអ្នកម្តាយដែលបានបង្កើតលោក និងឆ្លុះបញ្ចាំងពីការដឹងគុណ ចំពោះ ថ្ងៃផ្តល់កំណើតមួយនេះ ។ សិល្បករជាច្រើនពិសេសផ្នែកសិល្បការិនី សុទ្ធតែរាប់អាន និងធ្លាប់រួមការងារជាមួយគ្នា ហើយលោកក៏មិនមានគូស្នេហ៍ជាអ្នកសិល្បៈនោះទេ ។ លោកថា មានតែការខិតខំ និងការងារ ដែលលោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីបន្តបន្ទាប់ទៀតក្នុងពេលខាងមុខនេះ ។

គួរបញ្ជាក់ដែរថា វត្តមានតារាចូលរួមមានកញ្ញា ហេង ស្រីពេជ្រ​, ហ្វី យ៉ាដា ,ខ្លឹម ស្រីគា, ឃឹម ច័ន្ទម៉ូនណា, អ៊ុង នីនិច្ច, កុមារី វ៉ាន់ នីតា ឌីជេប៊ុយ នុយ លោកផុន ផានិត អ្នកដឹកនាំកម្មវិធីមួយចំនួនព្រមទាំងតារាច្រើនរូបទៀត ៕ វឌ្ឍនា


ចែករំលែក៖