ភ្នំពេញ៖ វីដេអូឃ្លីប ដ៏រំជួលចិត្តអ្នកគាំទ្របង្ហាញពីនាងទទួលបានការជូនពរ និងនំ ពីបងប្រុស និងជាតារាកំប្លែង ងួន ពេជ្រពិសិដ្ឋ ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ។ នាងបានស្រក់ទឹកភ្នែកមិនតិចទេ ព្រោះតែនឹកឃើញអនុស្សាវរីយ៍ និងឱកាសជួបជុំសប្បាយជាមួយបងប្រុសពី ឆ្នាំកន្លងទៅ ដែលធ្លាប់ធ្វើឲ្យនាងរំភើបជារៀងរាល់ ឆ្នាំនាថ្ងៃខួបកំណើត ។
ទោះធ្លាក់ខ្លួនឈឺធ្ងន់ ងួន កែវពេជ្រពិសិដ្ឋ នៅតែធ្វើឲ្យ សាឡាត់ ស្រីឡាងរំភើបខ្លាំងព្រោះតែលោកបានបញ្ឆោតនំខួបធ្វើបាយក្តាំង គ្រាដែលខ្លួនស្ទើគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ ។ សាឡាត់ ស្រីឡាង ក៏បានភ្ជាប់សារដ៏រំជួលចិត្តមួយថា “ខ្ញុំមើលវីដេអូ និងហើយគឺខ្ញុំពិតជាឈឺ ឈឺរហូតដេកយំ លែងមានកម្លាំងចេញពីផ្ទះ ទឹកភ្នែកដែលហូរ គឺអស់ពីក្នុងខ្លួន ហេតុអីបានបងប្រុសល្អខ្ញុំធ្លាក់ខ្លួនឈឺជំងឺមហារីក ហេតុអី ហេតុអីក៏ឲ្យមនុស្សល្អក្បែរខ្លួនខ្ញុំរងការឈឺចាប់បែបនេះ ហេតុអីបានបងខ្ញុំឈឺខ្ញុំបានត្រឹមតែមើល ទេវតាអើយ មេត្តាផង មេត្តាដល់ខ្ញុំ រាល់ទង្វើដែលល្អខ្ញុំបានធ្វើសុំឲ្យជួយដល់បងប្រុសខ្ញុំ ដែលកំពុងរងការឈឺចាប់ឲ្យគាត់ឆាប់ជា បងប្រុសខ្ញុំមានតែមួយទេ” ។ តារាសម្តែង សាឡាត់ ស្រីឡាង ក៏បានបញ្ជាក់បន្ថែមទៀតថា “បងប្រុសជាទីស្រលាញ់ បងបានសន្យាហើយ ខួបប្អូន ឆ្នាំក្រោយយកនំដល់ផ្ទះមិនមែនប្អូនទៅផ្ទះផ្លុំនំដល់ផ្ទះបងទេ” ។
គេចាំបានថា ជារឿងរាល់ ឆ្នាំក្នុង ថ្ងៃខួបកំណើត តារាស្រីសាឡាត់ ស្រីឡាងតែងតែភ្ញាក់ផ្អើលទាំងមិននឹកស្មានដល់ក្រោយពីលោក ងួន កែវពេជ្រពិសិដ្ឋ រៀបចំកម្មវិធីខួបកំណើតធ្វើភ្ញាក់អារម្មណ៍បែបប្លែកៗបង្កើតបាន ជាការចងចាំ និងរំភើបសម្រាប់សាឡាត់ ស្រីឡាង ។ ឆ្នាំនេះ តារាប្រុសរូបនេះ នៅសម្រាកព្យាលបាលនៅផ្ទះទាំងគ្មានកម្លាំងបន្ទាប់ពីទើប និងបញ្ចប់ការវះកាត់ព្រោះជំងឺមហារីកធ្ងន់ធ្ងរ រហូតតារាក្រម៉ិចក្រម៉ើមរូបនេះ ធ្លាក់ខ្លួនស្រកទម្ងន់មើលស្ទើរមិនស្គាល់ ៕ វឌ្ឍនា