ព័ត៌មានទាន់ហេតុការណ៍៖

ទំនងម្ចាស់ស្រវឹងខ្លាំង បានបើករថយន្ត​ទំនើប RANGE ROVER បុកបង្គោលភ្លើង និងបង្គោលប៉ាណូវីងវេរលុយ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជាស្រវឹងស្រា បានបើក​រថយន្ត​ ស៊េរីទំនើបម៉ាក RANGE ROVER ក្នុង​ល្បឿនលឿន​ ហើយរេចង្កូត​ជ្រុលទៅបុក​បង្គោលភ្លើង​ និងបង្គោលប៉ាណូវីងវេរលុយបាក់អស់ចំនួន២ដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យដាច់ភ្លើងងងឹតផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ កាលពីវេលាម៉ោង​២ និង​៣០នាទី​ រំលង​អធ្រាត្រ​ ឈានចូល ថ្ងៃពុធ ទី​៨​ ខែ​ឧសភា ឆ្នាំ​២០១៩​ ទុលមុខ និង​ផ្សា​រ​ បឹង​តាម៉ាត​ ផ្លូវ​បេតុងបឹង​តាម៉ាត​ ភូមិ​សំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

យោងតាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់ វ័យប្រហែល​ ជាង​៣០ ឆ្នាំ​ មិនដឹងថា ចេញ​ពី​កម្មវីធី​ផឹក​ស៊ីនៅ​ទីណានោះ​ទេ​ ដោយមានស្ថានភាពស្រវឹង និងធ្វើដំណើរតាម​ផ្លូវ​ បេតុង​ បឹង​តា​ម៉ាត​ ក្នុង​ទិសដៅ​ ពី​លិច​ទៅកើត​ ក្នុងល្បឿន​លឿន​ ខណៈមកដល់​ចំណុចកើត​ស្រាប់​តែ​រេចង្កូត​ទៅខាងឆ្វេង​ដៃ​ ជ្រុលទៅបុក​​បង្គោលភ្លើង​បេតុង​ និង​បង្គោល​ប៉ាណូវីង​ វេរលុយ និងដកលុយ​ បាក់​ដាច់​ខ្ទាត​ សង្កត់​លើ​រថយន្ត​ តែសំណាងដែរមិនមានគ្រោះថ្នាក់ដល់​ មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។ ដោយ​ឡែក​ រថយន្ត​បង្ក ក៏រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​យ៉ាង​ដំណំ​ផងដែរ ។ ភ្លាមនោះ​ដែរ​ ក៏មានអ្នក​បើករថយន្ត​ ស៊ី​រ៉ែន​ មក​ដឹក​ អ្នកបើករថយន្តបង្កហេតុចេញ​ទៅ​បាត់​ ដោយបន្សល់ទុករថយន្ត​ បង្កនៅនឹងកន្លែងឲ្យសមត្ថកិច្ច​ជំនាញចរាចរណ៍ចុះ​ទៅ​ស្ទូច​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖