ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយូតាវីហ្គោ មួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលដួលបោក និងថ្នល់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបវត្តនាគវន្ត័ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីកែង នឹងផ្លូវ១១០ ក្នងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកតថយន្តតូយូតាវីហ្គោ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-7746 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតបានបត់ឆ្វេងដៃមកផ្លូវ១១០ ចូលវត្តនាគវ័ន្តដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឃ្លីកពណ៌ស ពាក់ស្លាកលេខ កណ្តាល1T-0095 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលដួលបោក នឹងថ្នល់រងរបួសធ្ងន់ ។ បន្ទាប់មក ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានទាំងតំណាងភាគីទាំងសខាង មានចុះមកដល់កន្លែងកើតហេតុផងដែរ ដោយភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយភាគីរថយន្តបានចេញថ្លៃព្យាបាល និងជួសជុលម៉ូតូទៅលើជនរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ សុខាសែនជ័យ​


ចែករំលែក៖