ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងផ្អើល ប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ ឆ្លងចរន្តអគ្គិសនីផ្ទុះឆេះបង្គោលភ្លើងបែកផ្កាភ្លើងយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋចេញយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លតអគ្គិភ័យចំនួន២គ្រឿង ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០១៩ ​នៅចំណុច ផ្លូវលេខ៤៩៤កែង និងផ្លូវលេខ៤៣០​ ស្ថិតក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ​ មុនពេលកើតហេតុគេឃើញមានកាប៊ិនភ្លើងខាងលើបានឆ្លងចរន្តអគ្គិសនីហើយផ្ទុះចេញជាផ្កាភ្លើងបង្កឲ្យមានអណ្តាតភ្លើងឆេះផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើន និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបអាចគ្រប់គ្រងបាន​ ក្នុងហេតុនោះផងដែរមិនមានមនុស្សរងរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងតែប៉ុណ្ណោះ ៕ សុខាសែនជ័យ​


ចែករំលែក៖