ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ គេចពីរថយន្តស្តារិច ឆ្លងផ្លូវក្រឡាប់ផ្ងារជើងទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាមបណ្តោយផ្លូវឈ្នះ ឈ្នះរវាងរថយន្តម៉ាក់ហុីយ៉ាន់ដាយ ឃ្លុបមួយគ្រឿងបួងចង្កូតគេចរថយន្តស្តារិច ឆ្លងផ្លូវ និងជាន់ហ្រាំង បង្ខំបណ្តាលឲ្យក្រឡាប់អូសជិត៥០ម៉ែត្រ តែក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយ ។

ហេតការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខការដ្ឋានរណ្តៅឧកញ៉ា ញឹក ផនហៅតាកៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ​ ​ ។

រថយន្តរងគ្រោះម៉ាក់ហ៊ីយ៉ាន់ដាយក្រឡាប់ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ​ 3E-5369 បើកបរដោយឈ្មោះ ប្រាក់ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត ម៉ាកហុីយ៉ាន់ដាយ ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកស្តារិច មិនចាំស្លាកលេខមួយគ្រឿងធ្វើដំណើរបញ្ច្រាសទិសដៅគ្នា បានបត់ឆ្វេងឆ្លងផ្លូវយ៉ាងលឿនធ្វើឲ្យរថយន្តហុីយ៉ាន់ដាយ អកហ្សើ បួងចង្កូតគេច និងជាន់ហ្រាំងបណ្តាលឲ្យរអិលក្រឡាប់អូសជិត៥០ម៉ែត្រ ផ្ងារជើងរងការខូចខាតតៃកុងរបួសស្រាល ។ រីឯអ្នកបើករថយន្តម៉ាកស្តារិចបន្តដំណើរទៅមុខបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ដោយសារកាតែរថយន្តខាងលើក្រឡាប់មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ក៏អនុញ្ញាត ឲ្យហៅរថយន្តស្ទួចយកទៅជូសជុលដោយខ្លូនឯង ៕ ធឿនព្រែមជ័យ


ចែករំលែក៖