ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ ឃាត់រថយន្តមួយដឹកសត្វជ្រូក៣០ក្បាល សង្ស័យនាំមកពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាក់លេខ ៣A១២៥៦ ដឹកសត្វជ្រូក ប្រមាណ៣០ក្បាល ត្រូវបានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយ ក្រុមការងារ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានឃាត់បញ្ជូនមកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សង្ស័យថា ដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងមួយនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បើតាមមន្ត្រីជំនាញពេទ្យសត្វបានឲ្យដឹងថា ៖ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ និងចាប់រថយន្តមួយគ្រឿងដឹកសត្វជ្រូកចំនួន៣០ក្បាលនៅចំណុច ភូមិ ឃុំខាងលើ ហើយបានបញ្ជូនមកកាន់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ។

លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងថា ដោយក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ឃាត់រថយន្តខាងលើ ដែលមានជ្រូករស់ចំនួន៣០ក្បាល ។

លោកបានបន្តទៀតថាក្រោយពីជំនាញឃាត់រថយន្តខាងលើសួរនាំរកឯកសារដោយអ្នកបើកបររថយន្តដឹកជ្រូកខាងលើបានប្រាប់ថាគេមានច្បាប់នាំជ្រូកពីប្រទេសថៃ ប៉ុន្តែដោយឯកសារទាំងនោះ មិនគ្រប់គ្រាន់នោះទេ គ្មានប្រភពពីពេទ្យសត្វមូលដ្ឋាន និងសង្ស័យបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង នៃស្រុកកំពង់ត្របែកខេត្តព្រៃវែងផងដែរ ៕ យឹម សុថាន


ចែករំលែក៖