ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ផិតប្តីត្រូវប្រុសសហាយរឹតកសម្លាប់ពេលនាំចូលដេកផ្ទះសំណាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់បានធ្វើសកម្ម ភាពរឹតកសម្លាប់ស្រីស្នេហ៍ប្លន់យកលុយ កាក់ និង គ្រឿងអលង្ការ បណ្ដាលឲ្យ ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះ សំណាក់ “រំចង់” ហើយជនសង្ស័យជិះម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ករណីប្លន់សម្លាប់មនុស្សយកទ្រព្យ សម្បត្តិខាងលើនេះបានបង្កឲ្យភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៥ល្ងាចពីថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ “រំចង់” ឃុំអ្នក​លឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

យោងតាមមន្រ្តីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើក​ដែកខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើត​ហេតុ គឺជនរងគ្រោះនិងជនសង្ស័យបាននាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់យីហោ “រំចង់” ស្នាក់នៅ លុះដល់ម៉ោងកើតហេតុ​ខាងលើ ភាគីខាងបុរសបានចេញពីបន្ទប់ មុនបាត់ទៅ ។ ភ្លាមនោះខាងផ្ទះសំណាក់ បានទូរស័ព្តទៅទូរស័ព្ទដែលដាក់ក្នុងបន្ទប់គ្មានអ្នកលើក ក៏ឡើងទៅមើលស្រាប់តែឃើញនារីរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានស្នាមរឹតកសម្លាប់ ទើបបង្កការ​ភ្ញាក់ផ្អើល ហើយម្ចាស់ផ្ទះក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។

សេចក្តីរាយការណ៍បានបន្តឱ្យដឹងទៀតថា អ្វីដែលភ្ញាក់ផ្អើលទៀតនោះ គឺស្ត្រីរង​គ្រោះដែលស្លាប់រូបនេះ គឺនាងមានប្តីរួច​ហើយ ​ហើយប្តីនាង គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុកលើកដែកម្នាក់ ដោយនាងបានលួចទាក់ទងស្នេហាជាមួយសហាយ ដែលបុរសសង្ស័យជាឃាតករសម្លាប់នាងនោះ ។

ប្រភពបន្តថា ចំពោះមូលហេតុសមត្ថ​កិច្ចសន្និដ្ឋានថា អាចជាការសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ព្រោះគ្រួសារស្ត្រីរងគ្រោះថា នៅលើខ្លួនសពមានលុយជាង២ពាន់ដុល្លារ, ខ្សែ.ក និងចិញ្ចៀនសរុបជិត២សម្លឹងមាសឯណោះហើយបានបាត់ពីខ្លួនសពនាង​អស់រលីង ។

ទោះបីជាយ៉ាងណា មកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់កំណត់ការអះអាង​របស់គ្រួសារស្ត្រីរងគ្រោះទេ ដោយកំពុងធ្វើការស្រាវស្រាវស៊ើបអង្កេបន្ត ដើម្បី​ឈានទៅរកប្រុសស្នេហ៍ម្នាក់នោះ គឺអ្វីនឹង​ដឹង​​ច្បាស់​ហើយ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសាកសព ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនល្មើសចាប់យក មកដាក់ទោសតាមច្បាប់ ៕ សហការី


ចែករំលែក៖