ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួបលើកទី២៤ របស់ខ្លួន!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ៖ សូមអញ្ជើញមកណាហ្គាវើលដ៍ និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី ២៤ ដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ដោយសេរី។

ណាហ្គាវើលដ៍ មានដាក់លក់ទុរេនកំពតដែលជាស្តេចផ្លែឈើដ៏មានឱជារសជាច្រើនជម្រើសនៅភោជនីយដ្ឋាន ៩ កន្លែង ពីឥឡូវនេះរហូតដល់ថ្ងៃទី១ មិថុនា។ ទុរេន និងបង្អែមទុរេនដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ មានតម្លៃចាប់ពី ២,៥០$ ដូចជាភីហ្សាទុរេន នំទុរេនបំពង សង់ខ្យាទុរេនជាមួយបាយដំណើប បង្អែមចាហួយមង្ឃុតលាយទុរេន និងសាច់ជ្រូកបីជាន់ខបែបកូរ៉េជាមួយទុរេន ។ល។ មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ក៏មានលក់នំស្រួយទុរេន និងនំមង្ឃុតជាច្រើនមុខនៅកន្លែងទទួលភ្ញៀវផងដែរ។

ភោជនីយដ្ឋាន 2Pangea (ធូភែនជា) ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃដែលមានគ្រឿងសមុទ្រស្រស់ៗ កន្លែងចម្អិនម្ហូបភ្លាមៗ ម្ហូបអាស៊ី ម្ហូបអឺរ៉ុប និងបង្អែមជាច្រើនមុខ តម្លៃ ៨$ ប៉ុណ្ណោះរាល់អ្នកញ៉ាំទី២។ អ្វីពិសេសដែលអ្នកគួរសាកល្បងមួយទៀត គឺអាហារថ្ងៃត្រង់ថ្ងៃអាទិត្យដែលមាននៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១:៣០ ព្រឹក និងមានការកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើន ដូចជាការគូររូបលើមុខ ការច្នៃប៉េងប៉ោងជារូបផ្សេងៗ ការសម្តែងសៀក និងការលេងឧបករណ៍ភ្លេងផ្ទាល់ដ៏ពីរោះដើម្បីកំដរភ្ញៀវនៅពេលកំពុងពិសាអាហារ។

ប្រសិនបើលោកអ្នកចង់សាកល្បងម្ហូបចិនរសជាតិដើម សូមអញ្ជើញទៅភោជនីយដ្ឋានចិនប្រណីត Fortune Palace និង Hall of Golden Chimes ដែលមានមុខម្ហូបចិន និងម្ហូបចិនកាតាំងថ្មីៗរៀងរាល់ថ្ងៃ ឬលោកអ្នកអាចទៅពិសាអាហារឌីមសាំពិសេសពេលថ្ងៃត្រង់នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។

សម្រាប់អ្នកដែលចង់ពិសាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea (ដឹ ភែនជា) ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ លោកអ្នក នឹងបានពិសាអាហារប៊ុហ្វេពិសេស និងម្ហូបខ្មែររសជាតិដើមមកពីទូទាំងប្រទេសកម្ពុជា ព្រមទាំងទស្សនាការសម្តែងរបាំអប្សរា និងស្តាប់ភ្លេងប្រពៃណីខ្មែរដ៏ពីរោះក្នុងពេលតែមួយ។

មួយទៀត លោកអ្នកអាចមកទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី២៤ របស់ណាហ្គាវើលដ៍ដោយសេរីចាប់ពីម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ដែលចូលរួមសម្តែងដោយអ្នកចម្រៀង និងអ្នករបាំជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ ហើយលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយពួកគេ និងថតរូបនៅក្រោម “ដើមឈើលុយ” របស់យើងក៏បាន។

ជាចុងក្រោយ លោកអ្នកអាចទទួលយកនូវបទពិសោធន៍ដ៏មានសេចក្តីសុខជាមួយកញ្ចប់សេវាកម្មស្ប៉ាហ្គោលនៅមណ្ឌលស្ប៉ាប្រណីតឈ្នះពានរង្វាន់ ២ កន្លែងរបស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld ឬ The Elixir of Life រយៈពេល ១២០ នាទី ម្នាក់ ៩៨$ ប៉ុណ្ណោះដែលមានការម៉ាស្សាដោយម៉ាស់មុខពណ៌មាសបុរាណ និងការម៉ាស្សាដោយប្រើប្រេងអូលីវ។

ដើម្បីទទួលនូវបទពិសោធន៍នៃការពិសាម្ហូបអាហារមកពីជុំវិញពិភពលោក ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ និងកម្មវិធីកម្សាន្តជាច្រើនទៀត សូមអញ្ជើញមកណាហ្គាវើលដ៍ក្នុងថ្ងៃនេះដើម្បីអបអរខួបលើកទី២៤ របស់ណាហ្គាវើលដ៍ជាមួយគ្នា!

###

អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការប្រជុំផ្សេងៗ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications
Tel: (+855) 15 61 88 86
Email: phouksolinda@nagaworld.com

សូមអញ្ជើញមកពិសាទុរេនកំពត និងបង្អែមទុរេនដ៏មានឱជារស នៅណាហ្គាវើលដ៍

រីករាយទស្សនាការសម្តែងអបអរខួបលើកទី ២៤ របស់ណាហ្គាវើលដ៍ ម៉ោង ៦ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ដោយសេរី

ភោជនីយដ្ឋានចិនប្រណីតរបស់ណាហ្គាវើលដ៍ មានបម្រើជូននូវមុខម្ហូបចិនរសជាតិដើមឈ្ងុយឆ្ងាញ់សម្រាប់លោកអ្នក

 


ចែករំលែក៖