ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់មានជំងឺវិកលចរិត ទៅងូតទឹកអូរខាងជើងផ្ទះ ក៏បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយវត្តឫទ្ធីវ័ន្ត (វត្ត អណ្តូងបី) ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់នោះ មាន ឈ្មោះ តាន់ ចាន់ធាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាម៉េង ឃុំ/ស្រុកអន្លង់វែង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ជនរងគ្រោះទៅងូតទឹកអូរខាងជើងផ្ទះចម្ងាយ២០០ម៉ែត្រ ជនរងគ្រោះមានជំងឺ វិកលចរិតចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ។
បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុកោសល្យវិច័យរួចរាល់មក សមត្ថកិច្ចក៏បានប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន