ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូម៉ាក MSX មួយគ្រឿង ត្រូវបានគេប្រទះឃើញយកប្លុងចោល

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក MSX ដែលគេបញ្ឆេះទុកចោល មិនដឹងតាំងពីពេលណាទេ រួចនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅមុខផ្ទះលេខ៥៥៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បុរសជាម្ចាស់ផ្ទះឈ្មោះ ទេស សាវុធ អាយុ៦៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។ ម៉ូតូដែលគាត់ប្រទះឃើញ នៅមុខផ្ទះទាំងមិនទាន់ដកសោ និងកំពុងតែឆេះនោះ ម៉ាក MSX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DN-1375 ។

តាមព័ត៌មានពីម្ចាស់ផ្ទះឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរមើលសន្តិសុខក្នុងបរិវេណក្បែរផ្ទះរបស់គាត់ ជាទម្លាប់ជារៀងរាល់យប់ ដូចសព្វដង ស្រាប់តែនៅវេលាម៉ោងកើតហេតុ គាត់បានក្រោក និងដើរមើល ក៏ប្រទះឃើញម៉ូតូខាងលើ បញ្ឆេះ និងចតចោលនៅក្បែរផ្ទះគាត់ ដោយមិនដឹងថា ជិះចូលមកតាំងពីម៉ោងប៉ុន្មាននោះទេ ។

ភ្លាមៗនោះ គាត់មិនបានដកសោចេញឡើយ ទុកឲ្យម៉ូតូបន្តឆេះរហូតដល់ព្រឹក ទើបគាត់កាច់សោពន្លត់ រួចនៅម៉ោង១០ព្រឹក ថ្ងៃដដែល ក៏ធ្វើដំណើរទៅកាន់ប៉ុស្តិ៍ទួលសង្កែទី១ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹង ។

ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ចក៏ចុះទៅយកម៉ូតូខាងមករក្សាទុកនៅប៉ុស្តិ៍៕ អារុណរៈ


ចែករំលែក៖