ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានជំងឺសរសៃប្រសាទម្នាក់ ទំនងដើរប៉ះស័ង្កសីផ្ទះបាយ ឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងះមានការភ្ញាក់ផ្អើលពីសំណាក់ករុមគ្រួសារ និងអ្នក ភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្បែរផ្ទះបាយរបស់ខ្លួនទំនងឆក់ខ្សែភ្លើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីចម្លោះម៉ោង៨កន្លះដល់ម៉ោង៩ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះចាន់ ម៉ារ៉ា អាយុ៣៧ ឆ្នាំមុខរបរ មិនពិតប្រាកដ ខណៈមានជំងឺប្រចាំកាយ( សរសៃប្រសាទ) រស់ក្នុង ភូមិ សង្កាត់កើតហេតុខាងលើ ។

ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារភ្លាម សមត្ថកិច្ចក្រុង នគរបាលប៉ុស្តិ៍ និងនគរបាលជំនាញ ព្រមទាំងគ្រូពេទ្យ បានមកពិនិត្យសាកសព មិនមានស្លាកស្នាមអ្វី ដែលសម្គាល់ជារឿងឃាតកម្មអ្វីនោះទេ និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖