ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ដាច់ក្បាលធ្លាក់ពីលើស្មា ដោយសារថយន្តកែច្នៃបុក កាលវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវ តាណង ប្រហែល ៥០ម៉ែត្រ ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះស្លាប់ ឈ្មោះ សួន សុខនី ភេទប្រុស រស់នៅ ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (អ្នកបើកបរម៉ូតូ) ។ សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ជនគ្រោះជិះម៉តូម៉ាកឌ្រឺមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1R.2860 ពីលិចទៅកើតស្របពេលមេឃកំពុងតែរលឹម បើកក្នុងទិសដៅបញ្ច្រាសទិសជាមួយគោយន្តច្នៃ លុះដល់ចំណុចកើតហេតុ រថយន្ត បុកម៉ូតូជនរងគ្រោះតែម្ដង បណ្តាលឲ្យ ម៉ូតូខូចធ្ងន់ ចំណែក រថយន្តកែច្នៃ ខូចស្រាល ។
មូលហេតុ រថយន្តកែច្នៃបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ អាកាសធាតុមេឃកំពុងភ្លៀងរលឹម ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តកែច្នៃ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាង រថយន្តកែច្នៃ នៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានវាស់វែងរូចរាល់ប្រគល់សពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងសមត្ថកិច្ច ប្រមូលទុកកន្លែងអធិការក្រុងរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា