ព័ត៌មានទាន់ហេតុការណ៍៖

នាវាពាណិជ្ជកម្ម៤គ្រឿង រងការបំផ្លាញនៅជិតកំពង់ផែ អារ៉ាបរួម ក្បែរសមុទ្រ Hormuz

ចែករំលែក៖

មន្ត្រីប្រទេសអារ៉ាបរួម UAE បានបញ្ជាក់ថា មាននាវាពណិជ្ជកម្ម ដឹកទំនិញចំនួន៤គ្រឿង រងការបាញ់ប្រហារ បណ្តាលឲ្យខួចខាតយ៉ាងខ្លាំង ។

ហេតុការណ៍ខាងលើកើតឡើងនៅជិតកំពង់ផែ Fujairah ដែលជាទីតាំងកណ្តាល ក្នុងការដឹកជញ្ជូនធំបំផុតលើពិភពលោក ជាប់ច្រកសមុទ្រ Hormuz គ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ ។ ក្នុងចំណោមនាវាពាណិជ្ជកម្មមាននាវាដឹកប្រេងផងដែរ ។ ការវាយប្រហារខាងលើ មិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាព ចរាចរណ៍ដឹកទំនិញនោះឡើយ ។

សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានសំឡេងផ្ទុះខ្លាំងៗ តាំងពីម៉ោង៤ទៀបភ្លឺ ដល់ម៉ោង៧ព្រឹក ។ ប្រភពព័ត៌មានបានឲ្យដឹងថា មាននាវាពី៧ទៅ១០គ្រឿង បានឆាប់ឆេះ ដោយមិនដឹងពីមូលហេតុឆេះឡើយ ។

ចំណែកសារព័ត៌មាន Southfront បានផ្សាយថា មានការវាយប្រហារទៅលើនាវាពាណិជ្ជកម្ម ៤គ្រឿងរបស់ប្រទេសអារ៉ាបរួម UAE កាលពីថ្ងៃទី១២ ខែឧសភា ក្នុងនោះមាននាវាដឹកប្រេងផងដែរ ។

ហេតុការណ៍វាយប្រហារកើតឡើង នៅតំបន់ភាគខាងកើតរដ្ឋ Fujairah បណ្តាលឲ្យនាវាដឹកប្រេងឆាបឆេះ និងនាវាផ្សេងទៀតរងការខូចខាតយ៉ាងខ្លាំង ។ ព័ត៌មានខាងលើត្រូវបានក្រសួង ការបរទេស UAE បញ្ជាក់ ពីព័ត៌មានខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីជោគវាសនារបស់ក្រុមនាវឹក នៅលើនាវាទាំង៤គ្រឿងនោះឡើយ ។

ក្រសួងការបរទេស UAE បានប្រកាសថា «សកម្មភាព វាយប្រហារខាងលើ គឺជាការបំផ្លាញ ទ្រព្យសម្បត្តិ និងគំរាមកំហែងដល់សន្តិសុខចរាចរណ៍ដែនសមុទ្រ ។ ប្រទេស EAE បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយរារាំងសកម្មភាពបែបនេះកើនឡើងជាបន្តទៀត និងផាកពិន័យដល់អ្នកដែលវាយប្រហារខាងលើ ។

តាមការផ្សាយរបស់គេហទំព័រ Avio.pro បានផ្សាយថា យន្តហោះចម្បាំងអាមេរិក និងបារាំង បានបើកការវាយប្រហារច្រឡំខាងលើ ។ នៅពេលវេប្រហារកើតឡើង គេឃើញមានយន្តហោះចម្បាំងពីរគ្រឿង នៅតំបន់កើតហេតុ ។ ការវាយប្រហារកើតឡើងនៅវេលាម៉ោង៤ ថ្ងៃទី១២ ខែឧសភា ម៉ោងក្នុងតំបន់ ។

នៅពេលនេះ អាមេរិក និងបារំាង មិនទាន់មានប្រតិកម្មអ្វីជុំវិញការប្រកាសខាងលើនៅឡើយ ។ កន្លងមកអាមេរិក តែងតែបើកការវាយប្រហារច្រឡំទៅលើ ទាហានសម្ពន្ធមិត្តនៅក្នុងប្រទេសស៊ីរី ជាច្រើនលើកផងដែរ៕


ចែករំលែក៖