ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និងរបួសស្រាល២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ សណ្តោងរុឺម៉ក បណ្ដាលឲ្យបុរសស្លាប់១នាក់ និងស្រ្ដី២នាក់របួសស្រាល និងខូចម៉ូតូ០១គ្រឿង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៨ និង៤០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក់វេវRS ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង ដោយឈ្មោះ អឹប ហេន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្លាប់ពេលបញ្ចូនទៅមន្ទីពេទ្យ មិនពាក់មួកសុវត្ថិភាព ។

អ្នករួមដំណើរចំនួន២នាក់: ១-ឈ្មោះ លឹម សេងគី ភេទប្រុស អាយុ ០៧ ឆ្នាំ មុខរបរសិស្ស ក្មួយអ្នកបើកបរម៉ូតូ របួសស្រាល មិនពាក់មួកសុវត្ថិភាព ។ ២-ឈ្មោះហែម ពីសី ភេទស្រី អាយុ ០៧ ឆ្នាំ សិស្ស កូនអ្នកបើកបរម៉ូតូ របួសស្រាស មិនពាក់មួកសុវត្ថិភាព ។

ម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ក្រហម-ស ស្លាកលេខគ្មាន សណ្តោងរ៉ឺម៉ក ដឹកធុងបាស បើកបរទិសដៅពីកើតទៅលិច ដោយឈ្មោះ កែវ ឧត្តម ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរចាក់ធុងបាស់ រស់នៅភូមិកំរែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្មានរបួស មិនពាក់មួកសុវត្ថិភាព ក្រោយកើតហេតុអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កគេចចេញពីកន្លែងកើតហេតុ ទៅចាក់ធុងបាស់ នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ មូលហេតុជាបឋមបង្កដោយ ម៉ូតូសណ្តោងរ៉ឺម៉កគ្មានភ្លើងបំភ្លឺផ្លូវ ។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះស្រាវជ្រាវរកឃើញជនសង្ស័យ នៅវេលាម៉ោង២២ និង៤៥នាទី ថ្ងៃដដែល រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនដើម្បីសួរបំភ្លឺ ៕ ប៊ុនរិទ្ធី


ចែករំលែក៖