ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ គិតត្រឹមខែឧសភា មន្ទីរសង្គមកិច្ចធ្វើរបបគោលនយោបាយ ដល់អតីតយុទ្ធជនចំនួនជិតមួយ ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង នីតិសម្បទា បាននិងកំពុងគ្រប់គ្រងគិតគូដោះ ស្រាយកំណែទម្រង់ ធ្វើរបបគោលនយោបាយ ជូនដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ៩៣១៨នាក់។ នេះតាមការលើកឡើងរបស់អ្នកស្រីមុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទារាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ ប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកស្រី កែវ សុខពិសី តំណាង លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដោយមានអតីតយុទ្ធជនថ្នាក់រាជធានី ៤៥០នាក់ចូលរួម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា៖ អតីតយុទ្ធជនថ្នាក់រាជធានីភ្នំពេញទាំងអស់ ដែលស្ថិតក្រោមមន្ទីរកំពុងគ្រប់គ្រង និងធ្វើរបបគោលនយោបាយជូនមានចំនួន៩៣១៨នាក់ ក្នុង ចំណោមអតីតយុទ្ធជនទាំងនោះ រួមមានជនពិការ ចំនួន១២៦១ នាក់,គ្រួសារពលី១២១២នាក់ គ្រួសារមរណៈ៥៨២នាក់ និវត្តជន ៣៦៨៤នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ នៅក្នុងបន្ទុកចិញ្ចឹមប្រចាំខែ៩៨នាក់ និងកូន២៤១៤នាក់ ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖ ការប្រារឰពិធីខួបលើកទី ១២ ទិវាអតីតកម្ពុជា២១ មិថុនានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ដើម្បីរំឭកគុណូបការៈគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

លោកស្រី បន្តទៀតថា៖ ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនទាំងអស់មានអាយុត្រឹមតែ១៥ទៅ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះបានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជនទាំងអស់សុទ្ធតែធ្វើការបំពេញការងារជូនជាតិដោយមិនមានប្រាក់ខែផងនោះ។

លោកស្រីបន្តទៀតថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសរហូតមានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ដោយមើល ឃើញពីគុណតំលៃមិនអាចកាត់ថ្លៃបានពីសំណាក់អតីតយុទ្ធជនទើបសម្ដេចបានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើងនៅថ្ងៃទី១២មិថុនាជារៀងរាល់ឆ្នាំ ។ មិនតែប៉ុណ្ណោះសម្ដេចនៅបានផ្ដល់ជាដី សម្បទាន ជាផ្ទះសំបែងជាថវិកានិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើមថែមទៀត៕ សំរិត


ចែករំលែក៖