ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែង ក្នុងសភាពគ្រោះថ្នាក់ ដួលចូលក្រោមកង់រថយន្តធុនធំ​ កិនស្លាប់​៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩​ វេលាម៉ោង ០៩​ និង ៥០នាទី ក្រៅទីប្រជុំជន​ លើផ្លូវជាតិ​លេខ៥​ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តអណ្តូងថ្មមាស ស្ថិតក្នុង​ ភូមិអណ្តូងថ្មមាស​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់​ចរាចរណ៍កើតឡើងរវាង​ ម៉ូតូ​ ម៉ាក​ ហុងដាឌ្រីម​ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949 បានបើកឡើងជែងរថយន្ត​ធំដឹកដី​ ម៉ាក​ ហ្វុយ​សូ ពាក់ស្លាកលេខ ភ្នំពេញ​ 3A-3754 បើក​ស្របទិសគ្នា​ ពីទិសខាងលិចទៅកើត​ ហើយខណៈពេលកំពុងបើកឡើងជែងបានជួបឧបសគ្គ​ខាងមុខ ដោយមាន​រថយន្តតូចបើក​មកពីទិសផ្ទុយ​គ្នា​ ម៉ូតូបានគេចពីរថយន្តតូច​ ក៏ដួលម៉ូតូចូលរថយន្តធំដឹកដី​ កិន បណ្តាល​ឲ្យ មនុស្ស​ ស្លាប់​ ០៣​ នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ១-ឈ្មោះ​ ផាត​ ភាព​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ (អ្នកបើកបរម៉ូតូ), ២-ឈ្មោះ​ ផាត​ ភាន​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ (អ្នករួមដំណើរម៉ូតូ) និង៣-ឈ្មោះ​ ស្រី​ តំ​ ភេទស្រី​ អាយុ​ ១៩ឆ្នាំ​ (អ្នក​រួមដំណើរម៉ូតូ) អ្នកទាំង​ បីនាក់​ រស់នៅ​ ភូមិក្បាលថ្នល់​ ឃុំព្រៃខ្ពស់​ ស្រុក​បរវេល​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ​ ម៉ូតូបើកឡើងជែងរថយន្ត​ធំ ខណៈ​ពេល​កំពុងបើកឡើងជែងបានជួបឧបសគ្គ​ខាងមុខ​ ដោយមានរថយន្តតូច​មកពីទិសផ្ទុយ​គ្នា ម៉ូតូបានបើក​គេចពីរថយន្តតូច​ ក៏ដួលម៉ូតូចូលរថយន្តធំដឹកដី​ កិន​ តែម្តង ។

ក្រោយកើតហេតុ​ អ្នកបើកបររថយន្ត​ ឈ្មោះ​ ហេង​ វាសនា​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ រស់នៅ​ផ្ទះ​ ថៅកែឈ្មោះ​ កុយ​ ស្ថិតក្នុង​ ភូមិបាលិលេយ្យ​២​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ​ ត្រូវបានកម្លាំងសមត្ថកិច្ចនគរ​បាល​ក្រុងប៉ោយប៉ែត​ ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ ៕


ចែករំលែក៖