ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ដួលបុកឃឿនចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូមួយគ្រឿង ទើបតែចេញមកពីផឹកស៊ី នៅម្តុំទួលសង្កែ លុះត្រឡប់ទៅផ្ទះវិញ នៅម្តុំព្រែកតាទែនត្រូវរថយន្តមិនស្គាល់ម៉ាក បើកកៀរបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាត្រ ត្រង់ចំណុចមុខរោងចក្រទឹកកក លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះជិះម៉ូតូ ម៉ាក YamahaFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-6565 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ តាំង ថៃលីម ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ហួត បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ ឃុំ ស្រុក ជាមួយគ្នា (រងរបួសធ្ងន់) ។

សមត្ថកិច្ចលុះបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿន ដោយមិនបានប្រុងប្រយ័ត្ន ទើបដល់កន្លែងកើតហេតុ បានបណ្តាលឲ្យដួលម៉ូតូខ្លួនឯង ហើយទៅរួចអូសទៅបុកចំខឿនសួនច្បារ ពុះចែកទ្រូងផ្លូវទើបបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់យ៉ាងដូច្នេះ ។

ក្រោយពេល កើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនាផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖