ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលចុះបង្រ្កាបចំសម្បុកគ្រឿងញៀនទៀតហើយ នៅក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប រួមនឹងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ចាប់ខ្លួនជនប្រុស ស្រី ចំនួន៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។

ហេតុការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី១៥ និង១៦ខែឧសភា ឆ្នាំ២០១៩ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៖

ទី១ ឈ្មោះ ជា បាតលិញ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន មានទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី២ ឈ្មោះឈឿន មករា ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន មានទីលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៣ ឈ្មោះ ញឹក សីហា ហៅភាព ភេទប្រុស ឆ្នាំកំណើត ១៩៩៤ មុខរបរគ្មាន មានទីលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៤ ឈ្មោះ ឡេង ស្រីពេជ្រ ភេទស្រីឆ្នាំកំណើត ២០០០ មុខរបរគ្មាន មានទីលំនៅ ភូមិទ្រាំង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៥ ឈ្មោះ ត្រា ច័ន្ទមុន្នីរ័ត្ន ភេទស្រី ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៦ ឈ្មោះ មុំ សារឿន ហៅភ័ក្រ ភេទប្រុសឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៧ ឈ្មោះវណ្ណ សិតធារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរគ្មាន មានទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៨ ឈ្មោះ ចាំង គាត ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន មានទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ទី៩ ឈ្មោះ ធឿន ចន្ថា ភេទស្រី ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។

ក្រោយកើតហេតុសមត្ថកិច្ចដកហូតម្សៅមេតំហ្វេតាមីនប្រ ភេទទឹកកកចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់ ៣,៧ក្រាម(ទាំងសំបក) ឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទូរសព្ទដៃចំនួន០៥គ្រឿងព្រមទាំងកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូង ៕ ប៊ុនរិទ្ធី


ចែករំលែក៖