ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវផ្លោះមួយខ្សែ កំពុងស្ថាបនា ដោយកងកម្លាំងវិស្វកម្ម ធ្វើជាដំណាក់កាលៗ ដំណាក់កាលទីមួយ ១៥០០ម៉ែត្រ ចាប់ពីផ្លូវបំបែកចំការម៉ៃសាក់ មកកងចក្រ ក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្លូវជាតិលេខ១៣ចាស់ ត្រូវស្ថាបនាឡើងវិញ ជាផ្លូវផ្លោះ ចាក់កៅស៊ូ ឆ្ពោះទៅក្រុងស្ទឹងត្រែង ដោយធ្វើជាដំណាក់កាលៗ ម្តង១៥០០ម៉ែត្រក្នុងឆ្នាំនេះ គឺចាប់ពីផ្លូវបំបែកច្រមុះជ្រូក ចំការម៉ៃសាក់ ឆ្ពោះមកដល់កងចក្រ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រួចនិងដាក់បង្គោលភ្លើងបំភ្លឺផ្លូវ អមសងខាងផ្លូវ រហូតដល់ក្រុងស្ទឹងត្រែង ។

តាមក្រុមការងាររបស់កងវិស្វកម្មកំពុងស្ថាបនានេះ បានបញ្ជាក់ថាៈ ធ្វើនេះ ជាគោលការណ៍របស់ក្រសួង សហការគ្នាជាមួយខេត្ត ធ្វើជាដំណាក់កាល ដំណាក់ទីមួយ ១៥០០ម៉ែត្រ ទៅតាមទឹកលុយ ។

លោកបន្តថា ក្នុងការសាងសង់ផ្លូវផ្លោះមួយនេះ គឺចាប់ពីផ្លូវបំបែកចម្ការម៉ៃសាក់ រហូតទៅដល់កងចក្រខេត្តស្ទឹងត្រែង ទៅតាមការសិក្សារបស់ក្រុមការងារខេត្ត ទម្លាក់ឲ្យកងវិស្វកម្មដេញថ្លៃធ្វើទៅតាមដំណាក់កាលៗ ។

លោកបញ្ជាក់ទៀតថា ពេលធ្វើរួចរាល់ជាស្ថាពរ ខាង(EDC)គេនឹងដាក់បង្គោលភ្លើង បំភ្លឺនៅអមសងខាងផ្លូវ ព្រោះក្រុមការងារភ្លើង គេក៏ចុះមកសិក្សារួចរាល់ហើយដែរ ។

តាមការរៀបរាប់របស់លោកពូ សែ ឆែម តំណាងមេភូមិរាជានុកោល និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្ទឹងត្រែងទាំងមូល ដល់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុន សែន ខិតខំគិតគូរដល់ សុខ និងទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានសម្តេចទាំងពីរ ទើបមានសន្តិភាព មានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ជាពិសេស ផ្លូវជាសរសៃឈាមរបស់បងប្អូនប្រជាពលរដ្ឋតែម្តង ។

លោកពូ ក៏បានសំដែងនូវការ ត្រេកអរ រកអ្វីបៀបផ្ទឹមពុំបានឡើយ ហើយក៏បានអរគុណដល់លោកអភិបាល នៃគណៈអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសកងកម្លាំងវិស្វកម្ម ដែលខិតខំយកចិត្តទុកដាក់ ស្ថាបនាផ្លូវផ្លោះ មួយខ្សែនេះឡើង ដែលពីមុននៅក្នុងខេត្ត ពុំធ្លាប់មាននោះទេ ហើយផ្លូវនេះ ជាផ្លូវចាស់លេខ១៣ ចូលខេត្តតូចចង្អៀត ព្រៃអមសងខាងផ្លូវ ព្រួយបារម្ភចំពោះហានិភ័យផ្សេងៗ កើតឡើងពេលធ្វើដំណើរម្តងៗ នៅពេលយប់ តែពេលនេះ អស់បារម្ភហើយ ដោយមានសមិទ្ធផលថ្មីសន្លាង កំពុងស្ថាបនាជាបណ្តើរៗហើយ ៕ មាស សុផាត


ចែករំលែក៖