ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួន មិនដឹងមូលហេតុ ក្នុងអាគារការដ្ឋានចិន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមូលហេតុចងក សម្លាប់ខ្លួន ក្នុងអាគារការដ្ឋានចិន ហើយសន្តិសុខប្រទះឃើញបង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចក្រុមហ៊ុនឆាយណាខន់ស្រា្តក់សិនគ្រឹះស្ថានទី២ តាមផ្លូវសប៊ិត ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើរហេតុមានមេការចិនបានទូរស័ព្ទរាយការណ៍ថា មានបុរសរងគ្រោះជនជាតិខ្មែរ អ្នកបកប្រែភាសាចិន បានធ្វើអត្តឃាតដោយយកជណ្តើរឈើ និងខ្សែនីឡុងឡើងចងនៅក្នុងការដ្ឋាន កើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានភ្លាមៗ ក៏ចុះពិនិត្យជាក់ស្តែង ហើយបានទំនាក់ទំនងទៅការិយាល័យជំនាញក្រុង ដើម្បីធ្វើកោសល្យវិច័យ ។ បុរសរងគ្រោះ មនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង៣០ឆ្នាំ ជនជាតិខ្មែរ ។

សមត្ថកិច្ចបានបន្តថា បានឲ្យខាងក្រុមហ៊ុនឆែកប្រវត្តិរូបដែលជនរងគ្រោះដាក់សុីវីចូលសុំធ្វើការ ដើម្បីរកអត្តសញ្ញាណ លេខទូរស័ព្ទក្រុមគ្រួសារ រួចក៏រកឃើញឯកសាររបស់ជនរងគ្រោះ និងបានទំនាក់ទំនងក្រុមគ្រួសារមកដល់ដើម្បីចុះមកកន្លែងកើតហេតុសាកសួរនាំតើមានបញ្ហាអ្វីដាច់ចិត្តចងកសម្លាប់ខ្លួន ទាំងមានចំណេះដឹងជ្រៅជ្រះបែបនេះ ។ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងក ប្រាដកមែន ។

សពជនរងគ្រោះឈ្មោះ​ ហួយ​ ផល្លី​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ ជាតិខ្មែរ​ ស្នាក់នៅ​ផ្ទះជួល​ ផ្លូវ២១៧​ ភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ភ្នំពេញ​ មុខរបរ​អ្នកបកប្រែភាសាចិន​ ក្រោយមកធ្វើឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖