ព័ត៌មានទាន់ហេតុការណ៍៖

៥នាក់ សង្ស័យពុលផ្សិត បញ្ជូនទៅពេទ្យ ស្លាប់ម្នាក់ និងមានអការឈឺចុកចាប់ពេញរាងកាយធ្ងន់ធ្ងរ៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយម្នាក់ៗ មានអការឈឺចុកចាប់ពេញរាងកាយធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់បានស្លាប់ហើយ ។

លោកគ្រូពេទ្យបន្តថា ប្រជាពលរដ្ឋជាអ្នកជំងឺទាំងនោះ រស់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺអ្នកជំងឺទាំងនោះ ក្រោយទទួលទាន មុខម្ហូបចំអិនពីបន្លែផ្សិត ក៏កើតមានអការមិនស្រួលខ្លួន។

លោកគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បញ្ជាក់បន្តថា ប្រជាពលរដ្ឋចំនួនទាំង ៥នាក់នោះ គឺសភាពជំងឺមានអការធ្ងន់ធ្ងរ។

រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានស្ត្រីម្នាក់ ក្នុងចំណោមអ្នកជំងឺទាំង ៥នាក់ បានស្លាប់ ក្រោយពេលបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ព្រោះសភាពជំងឺធ្ងន់ធ្ងរជាងគេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖